ភ្នំពេញ៖ យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា កម្លាំងបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ពាក់ ព័ន្ធករណី លួចម៉ូតូ និងទទួលផលចោរកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ និងលោក វរសេនីយ៍ឯក ញ៉ែម វ៉ន នៅវេលាម៉ោងប្រមាណ ០២:៣០នាទី (អាធ្រាត្រ) ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចផ្ទះជួល ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យទាំង ០៥នាក់ រួមមាន : ១. ឈ្មោះ ស្នា ដាវីត ហៅ (វីត )អាយុ ១៧ឆ្នាំ ,២. ឈ្មោះអៀន សិលា ហៅ (ស្វា )អាយុ ៤៥ឆ្នាំ ,៣. ឈ្មោះ សុខ គង់ ហៅ (ម៉ាប់ )អាយុ ២៨ឆ្នាំ ,៤. ម៉ូវ វ៉ុន ហៅ( តោ) អាយុ ៤៤ឆ្នាំ , ៥. សេង សីហា ហៅ (ឡុង) អាយុ ៤០ឆ្នាំ (អ្នកទទួលទិញ ចោរកម្ម)។
តាមការស្រាវជ្រាវ ជនសង្ស័យទាំងនេះ ពាក់ព័ន្ធនឹងករណី :(លួចម៉ូតូ) កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ នៅមុខប្រៃសនីយ៍កម្ពុជា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងការបង្ក្រាប សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន : – ម៉ូតូម៉ាក Honda Today ពណ៌ខ្មៅ ០១គ្រឿង និង – ឧបករណ៍សម្រាប់កាច់សោរម៉ូតូចំនួនមួយចំនួន ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៥នាក់ រួមទាំងវត្ថុតាងខាង លើ ត្រូវបាននាំខ្លួនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច