ព័ត៌មានទាន់ហេតុការណ៍៖

បើកមហោស្រពភាពយន្តកូរ៉េលើកទី១០នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានខ្សែភាពយន្តខ្នាតធំរបស់សាធារណរដ្ឋកូរ៉េចំនួន ៤រឿងត្រូវបានចាក់បញ្ចាំងក្នុងឱកាស មហោស្រពភាពយន្តកូរ៉េលើកទី១០នៅ កម្ពុជា។ ការប្រកាសបើកមហោស្រពនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទីថ្ងៃទី២១ខែតុលា ឆ្នាំ២០១៦នេះនៅក្នុងបរិវេណសាលមហោស្រពចតុមុខ ក្រោមវត្តមានមន្ត្រីស្ថានទូតនានាប្រចាំនៅកម្ពុជា សិល្បករ ផលិតករ និងមហាជនជាច្រើនកុះករ។

ស្នាដៃចំនួន៤រឿងដែលជាស្នាដៃរបស់អ្នកដឹកនាំរឿងដ៏ឆ្នើមរបស់កូរ៉េត្រូវបានធ្វើការចាក់បញ្ចាំងចាប់ពីថ្ងៃទី២ដល់ថ្ងៃទី២៣ខែធ្នូនេះនៅរោងភាពយន្តMajor Cineplex នៃផ្សារទំនើបAeon Mall ។

លោក គីម វ៉ុនជីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានបញ្ជាក់ថាវាគឺជាក្តីសោមនោសរីករាយខ្លាំងណាស់ដែលបានរៀបចំពិធីបើកសម្ពោធមហោស្រពភាពយន្តកូរ៉េឡើងសម្រាប់ខួបលើកទី១០ឆ្នាំនៅសាលមហោស្រពចតុមុខជាមួយអ្នកទាំងអស់គ្នា។ លោកបញ្ជាក់ដែរថាក្នុងឆ្នាំថ្មីៗនេះឧស្សាហកម្មខ្សែភាពយន្តកូរ៉េបានអភិវឌ្ឍយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ដោយអរគុណចំពោះភាពសម្បូរបែបនៃទេពកោសល្យពោលពេញដោយភាពច្នៃប្រឌិតរួមទាំងបច្ចេកវិទ្យាឈានមុខនិងកំណើននៃការវិនិយោគ។លោកថាទស្សនិកជនអាចជាសាក្សីចំពោះការអភិឌ្ឍនេះតាមរយៈខ្សែ ភាពយន្តដែលមានគុណភាពខ្ពស់មាន សិល្បៈចម្រុះផលិតដោយអ្នកដឹកនាំខ្សែ ភាពយន្តកូរ៉េនិងការអបអរសាទរពីសំណាក់សាធារណជនអន្តរជាតិយ៉ាងខ្លាំងសម្រាប់ពួកគេ។

លោកមានប្រសាសន៍ថានៅកម្ពុជាខ្សែភាពយន្តកូរ៉េត្រូវបានស្វាគមន៍យ៉ាងកុះករ។ ថ្មីៗនេះខ្សែភាពយន្តកូរ៉េ “រឿងរថភ្លើង ទៅកាន់ពូសាន”ដែលទាក់ទាញប្រជាជនកូរ៉េជាង១០លាននាក់នោះបានបញ្ចាំងនៅ កម្ពុជា ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។

លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ក្នុងពិធីបើកសម្ពោធមហោស្រពខាងលើថា មហោស្រពនេះបានឆ្លុះបញ្ចាំពីកិច្ចសហប្រតិបត្តិការគ្នានៃវិស័យវប្បធម៌របស់ប្រទេសទាំង២និងបានបញ្ជាក់ពី មនោសញ្ចេតនាស្រលាញ់រាប់អាននិងចេះជួយគ្នាទៅវិញទៅមករវាងប្រជាជាតិនិង ប្រជាជននៃប្រទេសទាំង២ ព្រោះភាពយន្តគឺជាមធ្យោបាយផ្សព្វផ្សាយសិល្បៈ វប្បធម៌ប្រកបដោយប្រសិទ្ធភាពនិងជាភ្នាក់ងារដ៏សំខាន់ក្នុងការបណ្តុះបណ្តាលចិត្តគំនិត មនុស្សព្រមទាំងជាឧស្សាហកម្មដែលអាចស្វែងរកប្រាក់ចំណូលបានច្រើនហើយជា ពិសេសគឺមានតួនាទីអភិរក្សនិងអភិវឌ្ឍ វប្បធម៌ជាតិឲ្យបានកាន់តែល្អប្រសើរ។

លោកថាព្រឹត្តិការណ៍នេះក៏នឹងអាចក្លាយជាវេទិកាជួបជុំគ្នារវាងផលិតករអ្នកបច្ចេកទេសភាពយន្តកម្ពុជានិងកូរ៉េដើម្បីចែក រំលែកបទពិសោធន៍គ្នាទៅវិញទៅមក។

លោករំពឹងដែរថា ផលិតករនៃប្រទេសទាំង២នឹងចាប់ដៃគ្នាបង្កើតឱកាសវិនិយោគលើវិស័យភាពយន្តនេះបន្ថែមទៀតផងដែរ៕ វឌ្ឍនា

img_0199 9R ODE TO MY FATHER 27x40 the_face_reader_poster img_0183


ចែករំលែក៖