ភ្នំពេញ ៖ កាលពីវេលាម៉ោង២រំលង អធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៦ នៅភូមិរបោះអង្កាញ់ សង្កាត់ ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ មាននារីម្នាក់ដែលលេចឮថា នាងមានផ្ទុកមេរោគអេដស៍ប្រចាំកាយយូរខែទៀតផងស្រាប់តែក្រុមក្មេងស្ទាវ៣នាក់នេះចាប់ រំលោភបូកលើនាងនៅក្នុងចម្ការដាំជីមួយយប់រហូតដល់ភ្លឺ ។
ប្រភពពីនារីរងគ្រោះដែលត្រូវក្មេងស្ទាវ ៣នាក់ចាប់រំលោភបូកនោះអាយុ២៩ឆ្នាំ មុខរបររត់តុតាមភោជនីយដ្ឋាន មានទីលំ នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ ។ រីឯជនសង្ស័យ៣នាក់ ដែលធ្វើសកម្មភាពចាប់រំលោភនារីខាងលើទី១-ឈ្មោះពុធ គារ៉ា អាយុ២៤ឆ្នាំ, ទី ២-ឈ្មោះរៀម មនោ អាយុ១៨ឆ្នាំ និង៣-ឈ្មោះ គឹម បញ្ញា អាយុ២២ឆ្នាំ ។ ពួកគេ ទាំង៣នាក់ជាសិស្សនិងរស់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ។
ប្រភពពីនារីរងគ្រោះបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុក្មេងស្ទាវទាំង៣ នាក់បានចូលទៅហូបចុកនៅភោជនីយ ដ្ឋានរ៉ូមែនទិក ស្ថិតនៅតាមបណ្ដោយផ្លូវ ជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌមាន ជ័យហើយពេលនោះនាងក៏ជាអ្នកបម្រើ តុនៅហាងនេះដែរ ។ ក្រោយពេលហូបចុក ដល់ពាក់កណ្ដាលអធ្រាត្រជនសង្ស័យទាំង៣នាក់បានល្បួងលួងលោមញយដងទើប ទៅរាំលេងនៅក្លិបកម្សាន្ដនៅរាជធានី ភ្នំពេញ ។
ដោយមានការលួងលោមដូច្នេះរូបនាងក៏សុខចិត្ដទៅរាំលេងជាមួយពួកគេហើយបានឡើងជិះម៉ូតូម៉ាកអាយខន ពាក់ស្លាក លេខភ្នំពេញ 1AB-7738 ពណ៌ផ្កាឈូក លាយស ដោយជិះម៉ូតូ១គ្រឿងគ្នា៤នាក់។ ក្រោយពេលឡើងជិះម៉ូតូនេះរួចមកក្មេងស្ទាវទាំង៣នាក់មិនបានជិះសំដៅទៅរាជ ធានីភ្នំពេញនោះទេផ្ទុយទៅវិញពួកគេបានជិះសំដៅទៅកាន់ចម្ការដាំជីដាច់ស្រយាល មួយ នៅភូមិ របោះអង្កាញ់ សង្កាត់ព្រែកឯង រួចគំរាមកំហែងចាប់នាងរំលោភម្នាក់ម្ដងៗទាល់តែបានសម្រេច ។
នារីរងគ្រោះបានរៀបរាប់ឱ្យដឹងទៀតថា ខណៈដែលជនសង្ស័យទាំង៣នាក់ គំរាមកំហែងវាយដំច្រំធាក់ដើម្បីរំលោភសេពសន្ថវៈនោះនាងបានលើកដៃសំពះ អង្វរ និងប្រាប់ថា “កុំរំលោភខ្ញុំ ខ្ញុំកើត អេដស៍ទេ”។ ទោះបីនាងលើកដៃសំពះ អង្វរយ៉ាងណាក៏ដោយក៏ក្មេងស្ទាវទាំង៣នាក់មិនព្រមស្ដាប់ឡើយ ផ្ទុយទៅវិញពួក គេបានចាប់សម្រាតសម្លៀកបំពាក់របស់នាងយកទៅបោះចោលនៅទីឆ្ងាយ ហើយ ពួកគេចាប់រំលោភនាងម្នាក់ម្ដងៗទាល់តែ បានសម្រេចដែលពេលនោះធ្វើឱ្យរូបនាង ឈឺចាប់បំផុតនិងមិននឹកស្មានថា បានរស់ រានមានជីវិតនោះឡើយព្រោះនឹកឃើញថាជនសង្ស័យទាំង៣នាក់អាចសម្លាប់នាង បំបិទដានជាមិនខាន ។
នារីរងគ្រោះបន្ដឱ្យដឹងទៀតថា ក្រោយ ពីបានរំលោភលើកទី១រួចហើយពួកគេមាន បំណងរំលោភជាបន្ដបន្ទាប់ទៀត ប៉ុន្ដែនាងចេះតែលើកដៃអង្វរម្ដងហើយម្ដងទៀត និង និយាយថា “ខ្ញុំកើតអេដស៍ទេ កុំរំលោភខ្ញុំ អី” ។ ការអង្វរករនេះមិនត្រូវបានពួកគេស្ដាប់ឡើយទីបំផុតនៅម៉ោងប្រហែល៣ទៀបភ្លឺនាងសម្រេចចិត្ដរត់ចេញពីកន្លែងកើតហេតុទាំងកាយអាក្រាតទៅពួនសំងំក្នុង ព្រៃមួយឆ្ងាយពីទីនេះរហូតដល់ជិតភ្លឺទើបសម្រេចចិត្ដដើរចេញពីព្រៃទៅសុំសម្លៀកបំពាក់អ្នកភូមិមកស្លៀករួចបានទៅដាក់ ពាក្យបណ្ដឹងនៅនគរបាលប៉ុស្ដិ៍ភ្លាមៗ ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនេះភ្លាម នគរបាលប៉ុស្ដិ៍បានទៅកោះហៅជនសង្ស័យ ទាំង៣នាក់ខាងលើនិងឃាត់ខ្លួនដើម្បីសាកសួរជាបន្ទាន់ ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ព្រែកឯងបានឱ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យ ទាំង៣នាក់នេះឱ្យដឹងថា ពួកគេពិតជាបានចាប់រំលោភនារីរងគ្រោះខាងលើប្រាកដមែន តែនេះជាការព្រមព្រៀងគ្នាទេ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុង ត្រូវបាននគរបាលប៉ុស្ដិ៍ព្រែកឯងកសាង សំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យដើម្បីអនុវត្ដតាមនីតិវិធីបន្ដ៕ ហេង នរិន្ទ្រ