ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារចម្រុះចុះពិនិត្យទីតាំងចំនួន០៣នៅក្រុងបាត់ដំបងដេីម្បីស្វែង រកទំនិញ បង្កក  

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ក្រុមការងារចម្រុះចុះពិនិត្យទីតាំងចំ នួន០៣នៅក្រុងបាត់ដំបងដេីម្បីស្វែង រកទំនិញ បង្កក ដែលនាំចូលមិនស្រប ច្បាប់ពីប្រទេសក្រៅ។

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ ដោ យបានការអនុញ្ញាតពី លោកឧត្តមសេ នីយ៍ទោ ដាញ់ អេង ប៊ុន ចាន់ ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំ បង លោកវរសេនីយ៍ឯក ភួង ច័ន្ទតារា ស្នងការរងផែ នការងារប្រឆាំងបទល្មេី សសេដ្ឋកិច្ច រួមជាមួយមន្រ្តីបានចូលរួមក្នុងក្រុមការងារចម្រុះដែកដឹកនាំដោ យ ឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងនិងជា ប្រធានក្រុមការ ងារចុះត្រួតពិនិត្យទី តាំងដែលមាន ការរក្សាទុក និងចែក ចាយសាច់បង្កក និងផលិតផលថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង, និងដឹកនាំសម្របស ម្រួល នីតិវិធីពីលោក ឡី សិរីរិទ្ធិ ព្រះរាជអាជ្ញារងនៃអយ្យការអមសា លាដំបូងខេត្តបាត់ដំបងនិងមានសមា សភាពចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គ ភាពពាក់ព័ន្ធក្នុងខេត្តជាច្រេីនទៀត។

ជាលទ្ធផលត្រួតពិនិត្យទីតាំងចំនួន ០៣ ក្នុងក្រុងបាត់ដំបង មិនបានរកឃេីញករណីស្តុកសាច់បង្កកជាផលិតផលដែល មាន ប្រភពមកពីប្រទេសថៃនោះ ឡើយ។

ក្រៅពីការត្រួតពិនិត្យ ក្រុមការ ងារ បានណែនាំដល់ម្ចាស់ទី តាំ ង ដូចខាង ក្រោម៖

-មិនត្រូវនាំចូលទំនិញដែលមានប្រភ ពមកពីប្រទេសថៃ ឬទំនិញប្រទេសថៃមកចែក ចាយបន្ត

-ម្ចាស់ទីតាំងត្រូវត្រួតពិនិត្យមើលគុ ណ ភាពអនាម័យទំនិញឱ្យបានត្រឹម ត្រូវតាមបទដ្ឋានបច្ចេកទេសមុននឹងលក់ ឬចែកចាយទំនិញបន្តជូនដល់អតិថិជន។

-ក្នុងករណីម្ចាស់ទីតាំងធ្វើការរក្សាទុក និងចែកចាយទំនិញពីប្រទេសថៃ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជា ធរមាន។

-ក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមខ្លឹមសារណែនាំខាងលើ ក្រុមការងារចម្រុះនឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

(ខ្លឹមសារនិងរូបភាពផែនស/ក/)


ចែករំលែក៖