ទោះបីជាខ្សែប្រយុទ្ធឆ្នើម Neymar មិនអាចចូលលេងបានដោយសារបញ្ហារបួសក៏ដោយ ក៏គូស្នេហ៍របស់លោក គឺនាង Bruna Biancardi បានក្លាយជាចំណុចទាក់ទាញមួយនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026។
តារាម៉ូដែលវ័យ 32 ឆ្នាំរូបនេះ បានបង្ហាញខ្លួនក្នុងឈុតគាំទ្រក្រុមជម្រើសជាតិ ប្រេស៊ីលដ៏ទាក់ទាញ មុនការប្រកួតបើកឆាករបស់ក្រុមសាំបាជាមួយ ម៉ារ៉ុកកាលពីថ្ងៃសៅរ៍។
ទោះបី Neymar ត្រូវបានដកចេញពីការប្រកួតដោយសាររបួសក៏ដោយ ក៏រូបលោកនៅតែធ្វើដំណើរទៅកាន់កីឡដ្ឋាន MetLife Stadium ក្នុងទីក្រុងញូវយ៉ក ដើម្បីគាំទ្រក្រុមជម្រើសជាតិរបស់ខ្លួន។
Bruna Biancardi បានចូលរួមទស្សនាការប្រកួតជាមួយកូនស្រីទាំងពីររបស់ Neymar ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំងពីកន្លែងអង្គុយទស្សនា។
នាងបានស្លៀកឈុត Corset ពណ៌លឿងបៃតងរបស់ម៉ាក Umbro ដែលមានរចនាបថទាន់សម័យ និងប្លែកភ្នែក បង្ហាញពីស្ទីលម៉ូដដ៏ទាក់ទាញរបស់នាង។
នៅក្នុងការថតរូបមុនការប្រកួត Bruna ក៏បានពាក់ខោខូវប៊យពណ៌ខៀវលាយលឿង ផាត់មុខយ៉ាងស្រស់ស្អាត និងបំពាក់គ្រឿងអលង្ការពណ៌មាស ដែលធ្វើឱ្យរូបនាងកាន់តែលេចធ្លោ។
អ្នកគាំទ្រជាច្រើនបានសរសើររូបសម្រស់របស់នាងនៅលើបណ្ដាញសង្គម ដោយមួយចំនួនបានបញ្ចេញមតិថា៖
«ស្រស់ស្អាតខ្លាំងណាស់»
«ជាស្រីដែលខ្ញុំចូលចិត្តបំផុត»
«អស្ចារ្យណាស់ នាងពិតជាលេចធ្លោ»
Bruna Biancardi មានអ្នកតាមដានជាង 15 លាននាក់នៅលើ instagramហើយជារឿយៗនាងតែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រតាមរយៈរូបភាព និងសកម្មភាពរបស់នាង។
អ្នកគាំទ្រមួយចំនួនថែមទាំងបានដាក់រហស្សនាមឱ្យនាងថា «នារីដែលនឹងនាំពាន World Cup ទី៦ មកឱ្យប្រេស៊ីល» ផងដែរ។
សម្រាប់ Neymar វិញ ខ្សែប្រយុទ្ធរូបនេះកំពុងព្យាយាមស្តារកាយសម្បទាឱ្យបានទាន់ពេល ដើម្បីអាចវិលត្រឡប់មកជួយក្រុមប្រេស៊ីលក្នុងការប្រកួតបន្ទាប់ជាមួយក្រុម ហៃទីខណៈការប្រកួតជាមួយ ស្កុតឡែននឹងធ្វើឡើងនៅថ្ងៃទី 24 ខែមិថុនា៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច