ព័ត៌មានទាន់ហេតុការណ៍៖

ស្លា.ប់ម្នាក់របួសធ្ងន់ម្នាក់ខណៈរថយន្ត FORD RANGER REPTOR បុកជាម៉ូតូ Honda PCX នៅផ្លូវ៦០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត FORD RANGER REPTOR  បុកជាមួយនិង ម៉ូតូHonda PCX  ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១២:១៧នាទីយករំលងអធ្រាតឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។

រថយន្ត បង្កម៉ាក FORD RANGER REPTOR 

ពាក់ស្លាកលេខ កម្ពុជា R.SEY.88 និងម៉ូតូ Honda PCX ដែលមានស្លាកលេខ ភ្នំពេញ1KF-5959 បណ្ដាលឱ្យបុរសម្នាក់ស្លា.ប់នៅនឹងកន្លែងកើតហេតុភ្លាមនិងបុរសម្នាក់ទៀតរងរបួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានលោកបានមកដល់កន្លែងកើតហេតុហើយបាននាំខ្លួនបុរសជនជាតិចិនជាម្ចាស់រថយន្តទៅប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោមដើម្បីសួរនាំធ្វើកំណត់ហេតុនិងកសាងសំណុំរឿងបញ្ជូនទៅកាន់នគរបាលការិយាល័យចរាចរណ៍រាជធានីភ្នំពេញចាត់ការតាមនីតិវិធីបន្តទៀត៕

ដោយ៖សីហា សែនសុខ


ចែករំលែក៖