ខេត្តតាកែវ÷ នៅព្រឹកថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៦មន្ត្រីនគរបាលស្រុកទ្រាំងបានឲ្យដឹងថា លោកវរសេនីយ៍ទោ កប សេម អធិការនគរបាលស្រុកទ្រាំង បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងអន្តរាគមន៍ ចុះបង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុង ករណីចោរកម្ម,លួចម៉ូតូ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅវេលាម៉ោង១២:២០នាទី (ថ្ងៃត្រង់ )នៅចំណុចក្រោមផ្ទះជនរងគ្រោះ ឈ្មោះណូវ សុីណាក់ ភេទប្រុស អាយុ៤៣ ឆ្នាំ នៅភូមិព្រៃផ្តៅ ឃុំសំបួរ ស្រុកទ្រាំង ខេត្ត តាកែវ មានអំពើលួចម៉ូតូ០១គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ស្លាកលេខ តាកែវ 1W-4723 លេខតួ -ម៉ាសុីន 5787905 របស់ជនរងគ្រោះ។
ជនសង្ស័យចំនួន ០២នាក់ ,១. ឈ្មោះ អាន់ ចាន់ឌី ហៅម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិដំណាក់ចំបក់ ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត និង២. ឈ្មោះ កង វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិព្រៃស្រល់ ឃុំពងអង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពី (អ្នកបើកម៉ូតូ)។
ជនសង្ស័យទាំង០២នាក់នេះ ជិះម៉ូតូ ០១គ្រឿង ម៉ាក Honda C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២២ (គ្មានស្លាកលេខ) លេខតួ-ម៉ាសុីន 6205829 របស់ជនរងគ្រោះ ឈ្មោះ ហ៊ុយ ឃីម ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅ ភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ពាក់ស្លាកលេខតាកែវ 1AA-4737 ដែលជនសង្ស័យ ឈ្មោះ អាន់ ចាន់ឌី បានឆបោកយក (ទិញជិះសាកក៏ទៅបាត់) កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ហើយបានដោះស្លាកលេខចេញដឹកគ្នាមកធ្វើសកម្មភាព ឈ្មោះ អាន់ ចាន់ឌី ចូលទៅលួចម៉ូតូជនរងគ្រោះទុកនៅក្រោមផ្ទះ ខណៈម្ចាស់មិនបានដកសោរចេញទេ ។ លុះពេលលួចនោះ ត្រូវបានប្រពន្ធជនរងគ្រោះឃើញទាន់ ក៏ទូរសព្ទ័ប្រាប់ប្តីនៅឯស្រែ ។ ដោយជនសង្ស័យទាំង០២នាក់ ជិះវង្វេងរកផ្លូវ រកផ្លូវចេញមិនឃើញ។ ពេលនោះជនរង គ្រោះ ក៏ជិះម៉ូតូមកពីស្រែមកទាន់ ក៏បុកជនសង្ស័យ ឈ្មោះ ចាន់ឌី ដែលកំពុងជិះម៉ូតូរបស់ខ្លួន បណ្តាលឱ្យដួលទាំងអស់គ្នា ហើយឃាត់ខ្លួនតែម្ដង។
ខណៈនោះ ប្រជាពលរដ្ឋជាច្រើននាក់ បានព្រួតគ្នាវាយជនសង្ស័យទាំង០២នាក់ បណ្កាលឱកុមានរបួសស្នាម រីឯជនសង្ស័យម្នាក់ ឈ្មោះ កង វាសនា របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
ដោយមានការសម្របសម្រួលនិតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តតាកែវ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅវេលាម៉ោង១៦:០០ នាទី ផ្នែកជំនាញ បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អាន់ ចាន់ឌី និង ឈ្មោះកង វាសនា បន្តនិតិវិធី។
ដកហូតវត្ថុតាងមាន: ម៉ូតូ២គ្រឿង,ទូរស័ព្ទដៃ៣គ្រឿង ,- ទូរស័ព្ទព០២គ្រឿង (ពាក់ព័ន្ធអំពើឆក់) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងស្រុកត្រាំកក់និង ស្រុកបាទីដើម្បីកសាងសំណុំរឿង។ សមត្ថកិច្ចផ្នែកជំនាញបានធ្វើតេស្តទឹកនោម ជនសង្ស័យ ឈ្មោះ អាន់ ចាន់ឌី (
មានសារធាតុញៀនក្នុងទឹកនោមជនសង្ស័យ ។
ចំណែកវត្ថុតាង ដោយបានការអនុញ្ញាត្តពីលោកព្រះរាជអាជ្ញា ឯក ឆេងហួត ម៉ូតូទាំង ០២គ្រឿង នឹង ទូរស័ព្ទដៃ០២គ្រឿង ត្រូវបានប្រគល់អោយជនរងគ្រោះយកទៅប្រើប្រាស់វិញ! ។
បច្ចុប្បន្ន ចំពោះ ជនសង្ស័យទាំង០២នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចផ្នែកជំនាញ កសាងសំណុំរឿង ដោយចាត់ការបន្ត តាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច