ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្ដ TOYOTA Prius មួយគ្រឿងក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នបានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មបាក់ចំនួន២ផ្ទាំងចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡេីងកាលពីវេលាម៉ោង ១១:១៥នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង (មុខផ្សារដេីមគរ) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ
តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកtoyota priusពណ៌ស មួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 2CC-8078 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុមុខផ្សារដើមគរក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មបាក់ចំនួនពីរផ្ទាំងចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសភ្លាមនោះអ្នកបើករថយន្តក៏បានគេចចេញពីកន្លែងកើតហើយបាទស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច