ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន២នាក់បានរងរបួសធ្ងន់និងស្រា ក្រោយពេលពួកគេជិះម៉ូតូឌុបគ្នាបុកជាមួយនឹងរថយន្ត toyota prius ដែលបេីកក្នុងទិសដៅបញ្ច្រាស់គ្នាចំពោះមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៧:៣០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ៦៦៤ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនប្រុសស្រីចំនួន២នាក់ជិះម៉ូតូម៉ាកHONG DA SCOOPYពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1GX-3532 ជិះឌុបគ្នាតាមបណ្ដោយផ្លូវលេខ ៦៦៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យម លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក toyota prius ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BD-9860 បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅបញ្រ្ចាស់គ្នាពីកើតទៅលិចក្នុងល្បឿនលឿនមធ្យម លុះពេលបើកមកដដល់ចំណុចកើតហេតុក៏រ៉េចង្កូតជ្រុលទៅបុកចំពីមុខម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឱ្យខ្ទាតជនរងគ្តោះទាំងពីរនាក់ប៉ើងទៅចិញ្ចឹមផ្លូវរងរបួសធ្ងន់និងស្រាល ត្រូវបានដឹកតាមកងបីយកទៅសង្គ្រោះបន្ទាន់ភ្លាមៗចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍នគរបាសង្កាត់បឹងសាឡាងសួរនាំបន្ត។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច