ភ្នំពេញ÷យុវជន៣នាក់បានរងរបួសធ្ងន់ស្រាលខណៈបើកបរម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏បុកជាមួយនឹងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលនៅកន្លែងកើតហេតុ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៦ខែមិថុនាឆ្នំ២០២៦ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីរកន្លែងកើតហេត្តបានឲ្យដឹងថានៅមុនកើតហនុមហ៊ុនពេលកើតហេតុគេឃើញមានយុវជន ៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីនផ្សេង 125 ពាក់ស្លាកលេខកំពង់ធំ1U,9557 បើកបរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានបទត្រឡប់ក្រោយធ្វើឲ្យយុវជនទាំងបីនាក់នោះចាប់ហ្វ្រាំងមិនទាន់ក៏បុកនិងរថយន្តពេញទំហឹងបណ្ដាលឲ្យដួលរងរបួសធ្ងន់ស្រាលតែម្ដងដោយឡែករថយន្តបានបើកគេចចេញពីកន្លែងកើតបាត់ស្រមោល។
ក្រោយកើតហេតុជូនរងគ្រោះទាំងបីនាក់ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដោយឡែកម៉ូតូត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី ៣ រង់ចាំម្ចាស់មកទទួលពេលក្រោយ៕ដោយ÷សីហា សែនសុខ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច