ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ មានករណីប៉ុនប៉ងហិង្សាដោយចេតនា (ជិះម៉ូតូដេញកាប់) នៅចំណុចភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ជួនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកគងពិសីឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផន ផានិត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិចាស់ ឃុំពេជមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាព ទាញកាំបិតដេញកាប់ឈ្មោះ ទី សារិន ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅ ភូមិព្រៃកន្ទោច ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
មូលហេតុមកពីឈ្មោះ ទី សារិន ស្រែកជេរ នៅពេលឈ្មោះ ផន ផានិត ជិះម៉ូតូដេញឆាបធ្វេីឲ្យមានការភ័យបារម្ភទេីបជេរ។ សំណាងជនរងគ្រោះព្យាយាមរត់គេច
ទេីបរួចខ្លួន។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរស្រុកគងពិសី កសាងសំណុំរឿងបញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្ដ ចាត់ការនីតិវិធីបន្ត៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច