ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងនៅខេត្តស្វាយរៀងរយះពេលជាង២០ថ្ងៃ ប៉ះពាល់ និងខូចខាតដំណាំរួមផ្សំជាង៥០០០ហិកតា និងផ្លូវថ្នល់គ្រប់ប្រភេទជិត៦.០០០ម៉ែត្រ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ខេត្តស្វាយរៀង ក្រោយពីទទួលរងជន់លិចដោយសារជំនន់ទឹកភ្លៀងអស់រយះពេលជាង២០ថ្ងៃនោះ ដំណាំជាច្រើនប្រភេទ រួមនឹងផ្លូវថ្នល់ជាច្រើនខ្សែតាមបណ្តាលស្រុកក្រុងមួយចំនួនក្នុងខេត្តស្វាយរៀងរ ងផលប៉ះពាល់យ៉ាងខ្លាំង ។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តស្វាយរៀង។

លោក ប៊ុនប៊ន ប្រធានការិយាល័យសេដ្ឋកិច្ចសង្គមកិច្ចសាលាខេត្តស្វាយរៀងបានឲ្យដឹងថា ចាប់ពីដើមខែតុលា ឆ្នាំ២០១៦ រហូតមកដល់ថ្ងៃ២៤ ខែតុលា ឆ្នាំ២០១៦ នៅទូទាំងខេត្តស្វាយរៀង បានទទួលរបបទឹកភ្លៀងលើសពីតម្រូវការលើការងារបង្កបង្កើនផល ធ្វើឲ្យដំណាំរួមផ្សំជាច្រើនប្រភេទត្រូវខូចខាត និងផ្លូវថ្នល់ជាច្រើនខ្សែខូចខាតស្ទើរទាំងស្រុង ។

ប្រភពដែលបានឲ្យដឹងទៀតថា ក្នុងនោះដំណាំស្រូវជិត៤០០០ហិកតារងផលប៉ះពាល់ និងខូចទាំងស្រុងជាង៨០០ហិកតា រីឯ ដំណាំដំឡូងមីជាង២០០ហិតានៅក្នុងរមាសហែករងផលប៉ះពាល់ និងខូចទាំងស្រុង ដំណាំអំពៅស្ករជាង៣០០០ហិកតានៅស្រុកស្វាយទាប បានរងផលប៉ះពាល់ និងបង្អាកការរីកលួតលាស់មួយរយះពេលខ្លី ។ ចំណែក ផ្លូវថ្នល់កៅស៊ូ ផ្លូវបេតុង ផ្លូវលំតាមជនបទ នៅតាមបណ្តាលស្រុកក្រុងនានា នៅក្នុងខេត្តស្វាយរៀងជិត៦០០០ម៉ែត្រ រងផលប៉ះពាល់ និងរំខានដល់ការធ្វើដំណើរទៅប្រកបមុខរបររបស់បងប្អូនប្រជាពលរដ្ឋ រួមនឹងប្រជាពលរដ្ឋនៅក្នុងភូមិចំនួន២៣៨ភូមិ របស់ឃុំ-សង្កាត់ទាំង៥២ ក្នុងចំណោមឃុំ សង្កាត់ទាំង៨០របស់ខេត្តស្វាយរៀង ហើយប្រជាពលរដ្ឋជិត៨០០០គ្រួសារ បានទទួលរងនូវជំនន់ទឹកភ្លៀងលិចភូមិករ ផ្ទះសម្បែង ផលដំណាំផ្សេងៗមួយចំនួន និងប្រជាពលរដ្ឋចំនួន៣៨គ្រួសារនៅក្នុងសង្កាត់ស្វាយរៀងជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។ គោ ក្របីជាច្រើនក្បាលរបស់ប្រជាពលរដ្ឋកង្វះស្មៅ រងនូវជំងឺផ្សេងៗផងដែរ ៕ យឹម សុថាន

as-4 as as-1 as-2 as-3


ចែករំលែក៖