ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តសណ្ដោងរ៉ឺម៉កដឹកទូកុងតឺន័រចតចោលលើចិញ្ចើមផ្លូវបណ្ដាលឲ្យបាក់ករស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ​ ក្រោយពេលជិះម៉ូតូ HONDA PCX មួយគ្រឿងក្នុងល្បឿនលឿនជ្រយលទៅបុកពីក្រោយរថយន្តសណ្ដោងរ៉ឺម៉កដឹកទូកុងតឺន័រដែលចតចោលលើចិញ្ចើមផ្លូវបណ្ដាលឲ្យបាក់ករស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកេីតឡេីងកាលពីវេលាម៉ោង ៥:៥០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងឌួងងៀប សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះ ម៉ូតូ ម៉ាកHONDA PCX មួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 1HJ-2337 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងឌួងងៀប ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលជិះមិដល់ចំណុចកើតហេតុក៏បានរ៉េទៅបុកពីក្រោយរថយន្ដសណ្ដោងរម៉កដឹកទូរកុងតឺន័រ​ ពាក់ផ្លាក លេខ តាកែវ 3A-2148 ដែលចតចោរលនៅលេីផ្លូវពេញទំហឹង បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗ ចំណែកឯអ្នកបើករថយន្តកុងតឺន័រមិនឃើញនៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យចុះមកពិនិត្យនិងវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសព​ ក៏ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រកល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖