ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច ស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួនក្មេងទំនើង ២នាក់បន្ថែមក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅឃុំជើងគោ

ចែករំលែក៖

ខេត្តព្រះសីហនុ÷មន្ត្រីនគរបាលស្រុកព្រៃនប់បានឲ្យដឹងនៅថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៦នេះថា ក្មេងទំនើងពីរនាក់ដែលបង្កដែលបង្ករហិង្សាលើដងផ្លូវជាតិលេខ ៤ កាលពីកន្លះខែមុនត្រូវបានឃាត់ខ្លួន កសាងសំណុំរឿងចាត់ការតាមនីតិវិធី។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង២: ៣០នាទីទាបភ្លឺ នៅលើដងផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៧៣ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបង្កដោយក្មេងទំនើង មួយកើតឡើងបង្កដោយជនសង្ស័យ២ក្រុម ។ 

ដោយមានការដឹកនាំចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំបញ្ជាកម្លាំងជំនាញ ដោយសហការជាមួយប៉ុស្តិ៍ជើងគោ បានធ្វើការចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងបាន៦ នាក់(ប្រុស) និងដកហូតវត្ថុតាងបានមួយចំនួន ដោយកសាងសុំណុំតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ កន្លងមក ។

ក្រោយមកកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកចាប់បក្ខពួកដែលរត់គេចខ្លួនបន្ត នៅថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ ២០២៦ វេលាម៉ោង០២: ៤០នាទី ទាបភ្លឺ នៅភូមិជេីងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន ២នាក់បន្ថែម រួមមាន៖ ឈ្មោះ ប៊ុន វិច្ឆិកា ភេទ ប្រុសអាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចំការកៅស៊ូ​ ឃុំជេីងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ជាបក្ខពួកក្រុម ភាគីក)និងឈ្មោះ ពៅ ពេជ្រ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចំការកៅស៊ូ​ ឃុំជេីងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ជាបក្ខពួកក្រុម ភាគីខ )។

ជនសង្ស័យទាំង២នេះ ត្រូវបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕


ចែករំលែក៖