ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦» (Battambang Fruits Event 2026) រយៈពេល១០ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
អភិបាលខេត្តបាត់ដំបង លោក សុខ លូ បញ្ជាក់ថា ៖ ជាមួយគ្នានេះដែរ ក្នុង«ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦» នេះ រដ្ឋបាលខេត្តក៏បានរៀបចំឱ្យមាន កម្មវិធីប៊ូហ្វេទុរេន រយៈពេល០៣ថ្ងៃ គឺថ្ងៃទី១០-១១-១២ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានឱកាសទទួលទានទុរេនដ៏មានឱជារសផ្អែមឆ្ងាញ់ ជាទុរេនមានប្រភពច្បាស់លាស់មកពីចំការរបស់អ្នកបាត់ដំបងផ្ទាល់១០០% ព្រមទាំងផ្លែឈើជាច្រើនមុខទៀតផងដែរ។
*បងប្អូនអាចពិសាទុរេន និងផ្លែឈើបាត់ដំបងជាច្រើនប្រភេទដោយឥតកំណត់ ដែលមានរយៈពេល ៨០នាទី ចាប់ពីម៉ោង ៥:០០នាទីល្ងាចតទៅ នៅក្នុងរោងម៉ាស៊ីនត្រជាក់ប្រកបដោយផាសុកភាព ព្រមទាំងមានភ្លេងខ្មែរប្រគំកំដរផងដែរ។
តម្លៃចូលរួម៖
-កុមារកម្ពស់ក្រោម ១.២ម៉ែត្រ តម្លៃ ៣០,០០០រៀល
-មនុស្សធំ តម្លៃ ៥០,០០០រៀល។
បញ្ជាក់៖ ក្នុងកម្មវិធីប៊ូហ្វេទុរេននេះ បងប្អូនអាចពិសាទឹកបរិសុទ្ធដោយឥតគិតថ្លៃ។
សូមបងប្អូនរួសរាន់ឡើងចំនួនមានកំណត់ !!!
👉សូមចុចតំណភ្ជាប់ខាងក្រោមនេះ ដើម្បីចុះឈ្មោះចូលរួមក្នុងកម្មវិធីប៊ូហ្វេទុរេនបាត់ដំបង
https://buffetdurain-battambang-2026-production.up.railway.app/ ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច