ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យជាកូនប្រសារប្រុសម្នាក់ ករណីហិង្សាក្នុងគ្រួសារ និងប៉ុនប៉ងឃាតកម្មកាប់ទៅលើម្ដាយក្មេក ដែលជាជនមានពិការភាពបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ក្រោយពីទទួលបណ្ដឹងពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ ១២៩២ ពាក់ព័ន្ធករណី ហិង្សាក្នុងគ្រួសារ និងប៉ុនប៉ងឃាតកម្មកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍ភ្លាមៗ ដល់ទីតាំងកើតហេតុ និងធ្វើការឃាត់ ខ្លួនជនសង្ស័យ ចំនួន០១នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន: – កាំបិតផ្គាក់ ចំនួន០១ដើម ដែលជាវត្ថុតាងប្រព្រឹត្តបទល្មើស ។

ជនសង្ស័យបានប្រើប្រាស់កាំបិតផ្គាក់ធ្វើសកម្មភាពកាប់ទៅលើម្ដាយក្មេក ដែលជាជន(មានពិការភាព) បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ត្រង់ថ្គាម០១កាំបិត និងកញ្ចឹងក .០១កាំបិតទៀត ។

ករណីខាងលើនេះ បានប្រព្រឹត្តកាលពីវេលាម៉ោង ១៦:៣៥នាទី(រសៀល) ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង និងអនុវត្តនីតិវិធីបន្តតាមច្បាប់ ៕


ចែករំលែក៖