ភ្នំពេញ÷នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បង្រ្កាបឃាត់ខ្លួនបានហើយជនសង្ស័យ១នាក់ ដែលលួចម៉ូតូស្រ្តីរងគ្រោះនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលស្រ្តីរងគ្រោះបានសម្ភាសន៍ជាមួយអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម។
អនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួចយកម៉ូតូ ស្រាវជ្រាវឃាត់ខ្លួននៅចំណុច បន្ទប់ជួលលេខ២០២ ផ្លូវលេខ៣៣៦ ក្រុមទី១០ ភូមិ២៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ៥EH ផ្លូវលេខ៣៧២ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២០:០០នាទីយប់ ។
ជនសង្ស័យឈ្មោះ ម៉ក់ ឆារី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។
វត្ថុតាងចាប់យកមាន ៖ ម៉ូតូ០១គ្រឿង Honda Dream C125 ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 1GT-8265 (ជារបស់ជនរងគ្រោះ ដែលជនសង្ស័យបានលួចយក) ។
ជនរងគ្រោះឈ្មោះ លីម ហ៊ាង ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅផ្ទះលេខ៥EH ផ្លូវលេខ៣៧២ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច