ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ម្នាក់ក្នុងករណីលួចមានស្ថានទម្ងន់ទោស,គាស់ទម្លុះទម្លាយ

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១០:៣០នាទីព្រឹកនេះ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ស្រាវជ្រាវឃាត់ខ្លួនពីករណីលួចមានស្ថានទម្ងន់ទោស, ដោយសារការគាស់ទម្លុះទម្លាយឆ្កឹះបំបែកគ្រាប់មេសោរតូបលក់កាហ្វេចូលលួចយកម៉ាស៊ីន សម្រាប់ឆុងកាហ្វេចំនួន០១គ្រឿង ,ម៉ាស៊ីនសម្រាប់កិនគ្រាប់កាហ្វេចំនួន០១គ្រឿង និងម៉ាស៊ីនសម្រាប់ថ្លឹងកាហ្វេចំនួន០១គ្រឿង ,និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ 

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន នៅចំណុច ផ្លូវលំ ក្រុមទី១០ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញដែលប្រព្រឹត្តបទល្មើសនៅចំណុចតូបលក់កាហ្វេ មុខផ្ទះលេខ៣១៣ ផ្លូវលេខ ១៦០ ក្រុមទី៣៨ ភូមិ១៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌ ទួលគោក រាធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៣:១៤នាទីទៀបភ្លឺ ។

តាមរបាយការសមត្ថកិច្ច បញ្ជាក់ថា :ជនសង្ស័យ ឈ្មោះ ភ័ណ្ឌ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ! ។

ដោយឡែកវត្ថុតាងចាប់យកមាន :

– ម៉ាស៊ីនសម្រាប់ឆុងកាហ្វេចំនួន០១គ្រឿង

– ម៉ាស៊ីនសម្រាប់កិនគ្រាប់កាហ្វេចំនួន០១គ្រឿង

– ម៉ាស៊ីនសម្រាប់ថ្លឹងកាហ្វេចំនួន០១គ្រឿង

សមត្ថកិច្ចបានត្រួតពិនិត្យកន្លែងកើតហេតុឃើញ មានមេសោរ SCCLEX ចំនួន០២ ដែលជនរងគ្រោះបានចាក់ជាប់ជាមួយនិងត្រយ៉ូវទ្វារតូបលក់កាហ្វេ ត្រូវបានជនសង្ស័យនិងបក្ខពួកធ្វើសកម្មភាពឆ្កឹះបំបែកគ្រាប់មេសោរ (ចាប់យកនៅកន្លែងកើតហេតុ)! ។

ជនរងគ្រោះមាន ឈ្មោះ សេង កន្និការ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៣១ ផ្លូវលេខ០១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរបន្តនិងចាត់ការតាមនីតិវិធីច្បាប់៕


ចែករំលែក៖