ព្រះសីហនុ៖ យោងតាមរបាយការណ៍របសកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នេះបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុក និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។
ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុក និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។
ជនសង្ស័យឈ្មោះ SHUN ZHENG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ហើយមិនមានលិខិតឆ្លងដែន។
ប្រតិបត្តិការនេះអនុវត្តក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
ជាមួយនឹងការបញ្ជូននេះ សមត្ថកិច្ចក៏បានបញ្ជូនវត្ថុតាងពាក់ព័ន្ធ ទៅតុលាការផងដែរ ដើម្បីបន្តអនុវត្តនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្រោមការចាត់ការរបស់សាលាដំបូងខេត្តព្រះសីហនុ តាមនីតិវិធីបន្ត៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច