ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃហាងឆេង​មាស​កើន​ឡើង​វិញ​ ក្នុងមួយតម្លឹងជាង ៥ ​ពាន់ដុល្លារ​ នាព្រឹកថ្ងៃចន្ទ​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃចន្ទទី ០៦ កក្កដា ២០២៦​នេះ តម្លៃ​ហាងឆេង​មាស​បន្តកើនឡើងដល់ ​៥០៤០ ​ដុល្លារ ក្នុងមួយតម្លឹង ​ពាក់ព័ន្ធ​នឹង​អត្រាការងារនៅសហរដ្ឋអាមេរិក ​និង​ការបញ្ជាទិញ​មាសពីអ្នកវិនិយោគ។​​

បើតាមការបញ្ជាក់ពីនាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន ​PP Link securities ​លោក ឡុង សំណាង ​​បានមានប្រសាសន៍ថា ​ការ​ហក់​ឡើង​នៃ​តម្លៃ​ហាង​ឆេង​មាស ​គឺជា​និន្នាការ​មួយ​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ ​រយៈពេល​ជាង​មួយ​ខែ​។​

​គួរជម្រាបជូនថា​ កាលពីសប្ដាហ៍មុនមាស​បាន​ហក់ឡើង ​បន្ទាប់​ពី​អត្រាការងារមានកម្រិតទាបជាងការរំពឹងទុក ដែល​ធនា​គារកណ្ដាលអាមេរិក​ទំនងនឹងមិន​ដំឡើង​អត្រាកាប្រាក់ ​ខណៈប្រាក់ដុល្លារ​អាមេរិកធ្លាក់​ចុះរយៈ​ពេល​ខ្លី។ ​

​គួរបញ្ជាក់ថា​ គិតត្រឹមម៉ោង​ ៩ ​ព្រឹកថ្ងៃ​ចន្ទទី០៦​ កក្កដា​នេះ​ នៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញ ៥០៥ ដុល្លារ ក្នុងមួយជី៕​ដោយ​៖តារា​


ចែករំលែក៖