ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ៖ «វិន័យគឺជាការកំណត់នៃជ័យជម្នះ ហើយភាពជោគជ័យរបស់យុវជន គឺជាជោគជ័យរបស់ប្រទេសជាតិទាំងមូល»

ចែករំលែក៖

ភ្នំពេញ ៖ ប្រសាសន៍របស់ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដែលបានលើកឡើងក្នុងវេទិកាពិភាក្សាជាមួយយុវជនគណបក្សក្រសួង ស្ថាប័ន វគ្គទី៣ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅវិមាន៧មករា ។

វេទិកាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល លោក លោកស្រី ជាសមាជិកគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំង លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិក សមាជិកា តាមបណ្តាក្រសួង ស្ថាប័ន ចំនួន ១៥ សរុបប្រមាណ ៣,១៤២ រូប។ 

វេទិកាពិភាក្សានាថ្ងៃនេះ គឺជាការអនុវត្តរបបរៀនសូត្រមួយ សម្រាប់ចែករំលែកចំណេះដឹង ចែករំលែកព័ត៌មានទៅវិញ ទៅមក ជាពិសេសគោលនយោបាយ និងការខិតខំរបស់គណបក្ស និងរាជរដ្ឋាភិបាល ជូនទៅយុវជនរបស់យើង។

អង្គវេទិកាបានពិភាក្សាយ៉ាងផុលផុស ដោយផ្តោតសំខាន់ពាក់ព័ន្ធទៅនឹងតួនាទី និងការចូលរួមរបស់យុវជនគណបក្សក្នុងការពង្រឹងជំនឿទុកចិត្តលើការដឹកនាំរបស់គណបក្ស និងការពង្រឹងសតិអារម្មណ៍របស់មន្រ្តីនៅតាមក្រសួង ស្ថាប័ន, បញ្ហាប្រឈមរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន, ការផ្សព្វផ្សាយជំនាញ (TVET) និងការស្វែងរកការងារធ្វើនៅតាមសហគមន៍, ការងារចុះបញ្ជីដីធ្លី និងការផ្ទេរទ្រព្យសម្បត្តិប្រជាពលរដ្ឋ, ច្បាប់កាតព្វកិច្ចយោធា, យន្តការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ប្រកបដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ, អត្រានុកូលដ្ឋាននិងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, ការចូលរួមទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ៕

ដោយ ៖ សិលា


ចែករំលែក៖