ព័ត៌មានទាន់ហេតុការណ៍៖

សូមកុំសាកល្បងតែត្រូវបញ្ឈប់ជា​បន្ទាន់ចំពោះការប្រើប្រាស់ទឹកកន្ថុំឬក្រាក់ធំដែលនាំបង្កទៅជាញៀនបាន

ចែករំលែក៖

ខេត្តកំពង់ធំ÷ដោយសាររុក្ខជាតិកន្ថុំឬក្រាក់ធំ មានសារធាតុម៉្យាងដែលអាចបង្កផលប៉ះ​ពាល់ដល់អ្នកប្រើប្រាស់ដោយការញៀន ការិយាល័យប្រឆាំងគ្រឿង​ញៀននៃស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបងបានចុះទៅដល់ចំណុចផ្ទះមួយកន្លែងស្ថិតនៅ ក្នុងក្រុងបាត់ដំបង ខណៈដែលម្ចាស់ផ្ទះខាងលើ កំពុងធ្វើ​អាជីវកម្ម ផលិត និងលក់ទឹកកន្ថុំឬក្រា​ក់​ធំ នេះទៅឱ្យក្រុមយុវជន មួយ​ចំនួន កំពុងប្រមូលផ្តុំគ្នា ទទួលទានយ៉ាងជក់​ចិត្ត។

លោកវរសេនីយ៍ឯក សុខ និមល ស្នង​ការរងផែនការងារប្រឆាំងគ្រឿង​ញៀន​នៃស្នងការដ្ឋាន បានបញ្ជាក់ថា ការពិតទៅរុក្ខជាតិម៉្យាងឈ្មោះ កន្ថុំឬក្រាក់ធំ គឺជារុក្ខជាតិដែលអ្នកប្រើប្រា​ស់​ យូរៗទៅអាចបង្កទៅជាការញៀន បាន ហើយសារធាតុញៀននេះ បន្តវិវឌ្ឍទៅរកស្ថានភាពមួយដែលប៉ះ​ពាល់ដល់សុខភាព និងវិបត្តិផ្សេងៗទៀត នាំទៅរកវិបត្តិដល់សង្គមធ្ងន់ធ្ងរក្នុង​រយៈពេលយូរ។  

ដោយពិនិត្យឃើញស្ថានភាពបែបនេះកើតមាននៅក្នុងភូមិសាស្រ្តខេត្តបាត់​ដំបង ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍​  ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ និង​យោបល់ដឹកនាំរបស់លោកឧត្តមសេ​នីយ៍ទោ ដាញ់ អេងប៊ុន​ ចាន់ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំ​បង លោកដឹកនាំកម្លាំង​ចុះទៅដល់ទីតាំង ខាង លើ ហើយនាំមនុស្សប្រុស ស្រី ចំនួន ២០​នាក់ រួមទាំងម្ចាស់ផ្ទះដែលផលិតទឹករុក្ខជាតិនេះ និងទឹក​ដែលបានផលិតច្រកដបលក់ចែក​ចាយ មកកាន់ស្នង​ការដ្ឋានដើម្បីសាក​សួរ  បន្ទាប់ពីសាក​សួរសមត្ថកិច្ចនគរបាលបានអប់រំណែនាំ កុំឱ្យគាត់​បន្ថផលិត លក់ចែកចាយបន្តទៀត  ហើយអ្នកទទួលទានក៏ត្រូវតែបញ្ឈប់ជាបន្ទាន់  ព្រោះទឹករុក្ខជាតិមួយនេះ អាចនាំបង្កទៅជាញៀន នៅពេលប្រើជាប្រចាំ និងប៉ះពាល់ដល់សុខភាពទៀត​ផង ៕


ចែករំលែក៖