ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសញៀនថ្នាំវាយគំរាមរំលោភម្តាយបង្កើតរយៈពេល៦ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ កូនប្រុសញ្ញៀនថ្នាំ វាយគំរាមរំលោភម្តាយជាច្រើនឆ្នាំម្តាយទ្រាំពុំបានប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនកាលពីវេលាម៉ោង ១១ និង ៣០ នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលចាប់រំលោភម្តាយនោះមានឈ្មោះ យឹម ហ៊ួត ភេទប្រុស អាយុ៤៧ឆ្នាំ មានមុខរបរនៅផ្ទះ ដោយប្រពន្ធរត់ចោលរយះពេលជាង១ឆ្នាំមកហើយ មានកូនប្រុស ស្រី២នាក់ ចំណែកម្តាយរងគ្រោះមានឈ្មោះល.ឈ. អាយុ ៦៩ ឆ្នាំ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះជាស្ត្រីមេម៉ាយ មានកូនប្រុស៣នាក់ កូនទី៣បានស្លាប់បាត់ទៅហើយ នៅសល់ប្រុស២នាក់ ហើយជនសង្ស័យជាកូនទី២ ។

ប្រភពពីសមត្ថកិច្ចបានឲ្យថា ជនសង្ស័យបានធ្វីសកម្មភាពវាយគំរាមបំផ្លិចបំផ្លាញទ្រព្យសមប្បត្តិក្នុងផ្ទះនិងរំលោភជាច្រើនដងអស់រយះពេល៦ឆ្នាំមកហើយ ។

តាបប្រភពីសមត្ថកិច្ចបានបន្តថា នៅមុនកើតហេតុដោយសារតែជនសង្ស័យរករឿងវាយធ្វើបាប និងទារលុយយកទៅទិញថ្នាំញៀន ពីម្តាយជាច្រើនឆ្នាំពេកបងប្រុសបង្កើតរបស់ជនសង្ស័យបានទៅយកមកនៅផ្ទះរបស់ខ្លួនដែលនៅទល់មុខ និងគ្នា ស្រាប់តែជនសង្ស័យបានខឹងយ៉ាងខ្លាំមកជេប្រមាថមកលើម្តាយរបស់ខ្លួនយ៉ាងខ្លាំងធ្វើឲ្យបងប្រុសទ្រាំមិនបានក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង ។

ក្រោយពីសមត្ថកិច្ចសាកសួររួចជនសង្ស័យបានសារភាពថា ខ្លួនបានប្រើប្រាស់សាធាតុញៀនចំនួន១០ឆ្នាំ មកហើយរួចរូបគេពិតជាបានធ្វើសកម្មភាពវាយគំរាមរំលោភម្តាយបង្កើតរយះពេល៦ឆ្នាំមកហើយ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាខាងលើត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ អរុណរះ

ds


ចែករំលែក៖