ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បេីករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តី វ័យ ចំណាស់ ម្នាក់ខណៈកំពុង បេីក រថយន្ដ សុខៗស្រាប់តែវិលមុខរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍ នេះ បាន កេីត ឡេីង កាល ពី វេលា ម៉ោង ០៩និង៥០នាទី យប់ ថ្ងៃ ទី ១១ ខែ កក្កដា ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ ម៉ៅសេទុង សង្កាត់ ទួលស្វាយព្រៃ ទី១ ខណ្ឌ បឹងកេងកង រាជធានី ភ្នំពេញ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់ បេីករថយន្តម៉ាកTOYOTA YARIS ពាក់ ផ្លាក លេខ ភ្នំពេញ 2J-0288 កំពុង តែ បេីក បរ សុខៗ ស្រាប់ តែ វិល មុខ បាន រ៉េ ចង្កូត បុក របាំង ថ្ម ពុះ ចែក ផ្លូវ បណ្ដាល ឲ្យ រង ការ ខូចខាត ។ 

ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យករថយន្ត ទៅ រក្សា ទុក រង់ ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖