ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវបានជនសង្ស័យចាក់ជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់​ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

​     ភ្នំពេញ៖ បុរសម្នាក់ត្រូវបានជនសង្ស័យចាក់ប្រហាលើដងខ្លួនជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យកាល់ម៉ែត្រ ក្រោយពេលចូលទៅសម្រួលប្អូនបង្កើតនិងជនដៃដល់កុំឲ្យឈ្លោះប្រកែកគ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី១១ខែកក្កដាឆ្នាំ ២០២៦នៅចំណុចផ្ទះជាប់មាត់ទន្លេក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីបុរសម្នាក់ជាគូរជម្លោះត្រូវជាប្អូនបង្កើតជនរងគ្រោះបានឲ្យដឹងថា​ នៅមុនពេលកើតហេតុខ្លួនបានចូលទៅមើលប្រដាល់នៅក្នុងទូរទស្សន៍CTNពេលមើលចប់ក៏ដើរចេញមកក្រៅត្រឡប់ទៅផ្ទះវិញ ភ្លាមនោះស្រាប់តែមានក្រុមជនដៃដល់នៅទីនោះចូលមករករឿងនិងទាស់ពាក្យសំដីគ្នាខ្លាំងៗ​ បន្ទាប់មកទៀត 

 បុរសរងគ្រោះត្រូវជាបងបានចូលទៅឃាត់ភាគីទាំងសងខាងកុំឲ្យឈ្លោះប្រកែកគ្នា ។ ក្រោយមកស្រាប់តែជនដៃដល់មិនស្តាប់ រត់ទៅយកកាំបិតចុងស្រួចចូលទៅវាយនិងចាក់ទៅលើបុរសរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមនោះក៏ក្រុមគ្រួសារជនរងគ្រោះមកដល់ដឹកបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែត្រតែអកុសលដោយសភាពជំងឺធ្ងន់ធ្ងរពេកក៏ស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យតែម្ដងទៅបន្ទាប់មកដឹកសពយកមកផ្ទះវិញ ទេីបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកមកពិនិត្យ។

  ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់យកខ្សែហ៊ុំព័ទ្ធជុំវិញសពរួចទាក់ទងទៅមន្ត្រីជំនាញឲ្យចុះមកពិនិត្យក្រោយផ្នែកជំនាញពិនិត្យរួចសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រីឯជនដៃដល់ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួន​ រួចបន្តនិតិវិធីតាមច្បាប់៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖