ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបើកថយក្រោយកិនក្មេងអនាថាដេកតាមចញ្ចើមផ្លូវបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងម្នាក់បានរងរបួសបែកមាត់ហូឈាមស្រោចខ្លួន ខណៈរួបគេបានដេកនៅចំណុចផ្ទះគេ និងក្រោយរថយន្តកាមរី ហើយត្រូវរថយន្តបើកកិនដោយម្ចាស់មិនបានប្រុងប្រយ័ត្នគ្រប់ជ្រុងជ្រោយ ហើយបើកគេចខ្លួនបាត់ ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ10Eo តាមបណ្តោយផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

តាមប្រជាពលរដ្ឋដែលនៅក្បែបានអោយដឹងថា ជារៀងរាល់ថ្ងៃគេតែងតែសង្កេតឃើញក្មេងប្រុសម្នាក់ដែលជាជនរងគ្រោះតែងតែមកដេកនៅទីនោះរាល់យប់ដោយគ្មានផ្ទះសំបែកព្រោះជាក្មេងអនាថាមិនត្រឹមតែប៉ុណ្ណោះមានជំងឺឆ្កួតជ្រូកទៀតផង។

សាក្សីដដែលបានបន្តថា រហូតមកថ្ងៃកើតហេតុគេឃើញរថយន្តកាមរីបាឡែនមួយគ្រឿងមិនចាំស្លាកលេខមកឈប់នៅចំណុចមុខផ្ទះខាងលើដែលជាកន្លែងដេករបស់ក្មេងរងគ្រោះនោះ ។ បន្ទាប់ក្មេងនោះក៏បានទៅដេកខាងក្រោយរថយន្តនោះ លុះមកដល់វេលាកើតហេតុម្ចាស់រថយន្តក៏បានមកបើករថយន្តចេញដោយមិនបានមើលគ្រប់ជ្រុងជ្រោយនៃរថយន្តទើបមិនឃើញក្មេងនោះហើយបានកិនបណ្តាលអោយរងរបួសបែកមាត់ហូឈានស្រោចខ្លួន រួចបើកគេចខ្លួនបាត់។

ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរបានរាយការណ៍ទៅសមត្ថកិច្ចនិងហៅរថយន្តសង្គ្រោះមកដឹកទៅមន្ទីរពេទ្យដើម្បីព្យាបាល។

សូមបញ្ជាក់ថាក្មេងប្រុសខាងលើជាក្មេងអនាថា និងគ្មានផ្ទះសំបែងជ្រកកោនមិនត្រឹមតែប៉ុណ្ណោះមានជំងឺឆ្កួតជ្រូកទៀតផង ៕ ព្រែកជ័យ

ew ab ds


ចែករំលែក៖