ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេងម្នាក់បានអះអាងថាត្រូវបានមិត្តភក្តិច្រានទម្លាក់ពីលើម៉ូតូកង់បី ខណៈជិះចេញពីក្លឹបបណ្តាលឲ្យរងរបួស

ចែករំលែក៖

ភ្នំពេញ៖នារីវ័យក្មេងម្នាក់បានអះអាងថាត្រូវបានមិត្តភក្តិច្រានទម្លាក់ពីលើម៉ូតូកង់បី ខណៈជិះចេញពីក្លឹបបណ្តាលឲ្យរងរបួសបែកក្បាលហើយត្រូវបានរថយន្តសាម៊ុយមកដឹកយកទៅព្យាបាលនៅមន្ទីពេទ្យ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ និង ២០ នាទីយប់ថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២៦ តាមបណ្ដោយផ្លូវឌួង ងៀប ដែលស្ថិតនៅក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមការអះអាងរបស់នារីរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុរូបគេរួមជាមួយមិត្តភក្តិបាននាំគ្នាចូលទៅរាំលេងសប្បាយនៅក្នុងក្លឹបមួយកន្លែងក្រោយមកក៏បាននាំគ្នាចេញមកវិញដោយជិះម៉ូតូកង់បីលុះមកដល់ចំណុចកើតហេតុក៏ត្រូវមិត្តភក្តិច្រានទម្លាក់ធ្លាក់ពីលើម៉ូតូកង់បីបណ្តាលឲ្យរងរបួសធ្ងន់បែកក្បាលហូរឈាមស្រោចពេញខ្លួនតែម្តងហើយពួកគេបានជិះគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់ដើម្បីមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗនិងកំពុងស្រាវជ្រាវរកជនបង្ក៕ ដោយ៖សីហា សែនសុខ

 


ចែករំលែក៖