ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រទះឃេីញសាកសពបុរសម្នាក់អណ្ដែតទឹកក្បែរច្រាំងទន្លេ បង្កការភាក់ផ្អេីលជាខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតក្បែជ្រាំងទន្លេរួចរាយការណ៍ទៅកម្លាំង សមត្ថកិច្ច ឲ្យចុះមកត្រួតពិនិត្យ​ កាលពីវេលាម៉ោង៨:៣០នាទីយប់ ត្រូវ និង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ស្ថិត នៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រពភព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុដោយពួកគាត់ នាំគ្នាដើរកត្រីនៅក្បែច្រាំងទន្លេស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ដោយមានសភាពធំក្លិនស្អុយក្រោយមកពួកគាត់ក៏នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យទៅលើសពបន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏យកខ្សែហ៊ុំព័ទ្ធរួចទាក់ទងទៅមន្ត្រីជំនាញឲ្យចុះមកពិនិត្យទៅលើសពបន្ត។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីចុះមកពិនិត្យនិងធ្វេីកោសល្យវិច្ច័យទៅលេីសាកសព ក្រោយសមត្ថកិច្ចជំនាញពិនិត្យរួចក៏ធ្វើកំណត់ហេតុដឹកសព យកទៅតម្កល់ទុកនៅវត្តដើម្បីរង់ចាំទាក់ទងរកក្រុមគ្រួសារមកទទួលយកទៅបុណ្យតាមប្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖