ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសេរីទំនើបម៉ាកMG មួយគ្រឿងបើករេចង្កូតឡើងលើចិញ្ចើមផ្លូវបុករះទូរលក់កាហ្វេដើមផ្កានិងថូផ្កាបែកបាក់រាយប៉ាយសង្ស័យអ្នកបើកបរស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តសេរីទំនើបម៉ាកMG មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CP-8786 ក្ក្នុងល្បឿនលឿនហើយក៍រេចង្កូតឡើងលើចិញ្ចើមផ្លូវបុករះទូរលក់កាហ្វេដើមផ្កានិងថូផ្កាបែកបាក់រាយប៉ាយ ចំណែករថយន្តបង្ករដាច់កង់មុខម្ខាងទៅលេងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសសង្ស័យអ្នកបើកបរស្រវឹងស្រា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១ និង ៥០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកក្កដាឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង វត្តសំរោងអណ្ដែត សង្កាត់គោឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការនគរបាលខណ្ឌសែនសុខរង់ចាំធ្វើការបកស្រាយគ្នានៅពេលក្រោយ៕ ដោយ៖សីហា សែនសុខ

 


ចែករំលែក៖