ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង​ប្រុស​៣​នាក់ នៅ​សង្កាត់​កា​កាប​ទី​២ បាន​បាត់​ខ្លួន​រយៈពេល៣​ថ្ងៃហើយក្រុម​គ្រួសារ​រក​ពុំ​ទាន់​ឃើញ​នៅឡើយ

ចែករំលែក៖

ភ្នំពេញ ៖ ក្មេង​ប្រុស​ចំនួន ៣​នាក់ បាន​បាត់​ខ្លួន​នៅ​ក្នុង​ពេល​ដំណាលគ្នា អស់​រយៈពេល​ប្រមាណ​៣​ថ្ងៃ មក​ហើយ ពុំ​ដឹង​ទៅ​ទីណា ហើយ​ក្រុម​គ្រួសារ​កំពុង​តែ​ស្វះស្វែង​ដើរ​រក និង​បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​រក ។

ក្មេង​ដែល​បាន​បាត់​ខ្លួន ៖ ១.​ឈ្មោះ សំ ផា​ន់​ណា​ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ ២.​ឈ្មោះ​វី សុខ​ណា អាយុ​១១​ឆ្នាំ ជា​បងប្អូន​បង្កើត និង​៣.​ឈ្មោះ យ៉ា ភេទ​ប្រុស​ដំណាលគ្នា​។ អ្នក​ទាំង​បី​នាក់ រស់នៅ​បច្ចុប្បន្ន ភូមិ​កា​កាប សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ជីតា​ក្មេង​ប្រុស ដែល​បាន​បាត់​ខ្លួន​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ទាំង​៣​នាក់​នោះ បាន​បាត់​កាលពីរ​ថ្ងៃ​ចន្ទ ទី​១៣ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​៤​រសៀល មិនដឹង​ទីណា​។ បន្ទាប់​ពី​បាត់​ខ្លួន ក្រុម​គ្រួសារ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​២ ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ជួយ​រក​ផង​ដែរ ។

តាម​ក្រុម​គ្រួសារ បាន​ឲ្យ​ដឹង​ទៀត​ថា ក្មេង​ប្រុស​ទាំងនោះ បាន​បាត់​ខ្លួន​នៅ​ពេល​ដំណាលគ្នា ខណៈ​ពេល​ដែល​ពួក​គាត់​ដើរ​លេង​នៅ​ក្នុងភូមិ ហើយ​បាត់​ដំណឹង​រហូត​មក ។

ជីតា​ក្មេង​ប្រុស​២​នាក់​បងប្អូន ក៏​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ បើ​ឃើញ​សូម​ទំនាក់ទំនង​និងអាជ្ញាធរសង្កាត់កាកាបទី២ផង៕


ចែករំលែក៖