ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនមុខសញ្ញា២នាក់ ក្នុងនោះមានម្នាក់មានដីកាបង្គាប់ឲ្យចាប់ខ្លួននៅស្រុកសំរោងទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដម សេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ  និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ ទោ ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន ថ្ងៃទី១៥ ខែក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១១:១០នាទី នៅភូមិចំការដ្ឋ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលស្រុកសំរោងទង បានធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនិងគ្រឿងញៀនបានចំនួន ០២នាក់៖ 

១-ឈ្មោះ តូច ប៊ុននឿន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិចំការដ្ឋ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

២-ឈ្មោះ សំ សាស្រ្តា ហៅ ប៉ុល ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិចំការដ្ឋ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

-ចំពោះមុខសញ្ញាទាំង ២នាក់ ខាងលើ មាន ១នាក់ ឈ្មោះ សំ សាស្រ្តា ហៅ ប៉ុល មានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ចំនួន ១ដីកា៖

       ១-ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៣៧៣ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ចេញដោយលោក សេង រិទ្ធី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

-ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕


ចែករំលែក៖