ភ្នំពេញ ៖ នេះជាលើកទី៣ហើយដែលលោកឧត្តមសេនីយ៍ទោ សេង រតនៈ នាយ យករងទីចាត់ការឃោសនា-ព័ត៌មាន (ខ.ភ.ម.)បានផ្តល់ឧបករណ៍ព័ត៌មានវិទ្យាជូនទីចាត់ការឃោសនា-ព័ត៌មានអគ្គបញ្ជា ការនិងកងពលតូចទ័ពពិសេសឆត្រយោងលេខ៩១១ងាយស្រួលក្នុងការគ្រប់គ្រង ប្រព័ន្ធទិន្នន័យក្នុងកងឯងភាពនីមួយៗ។
ពិធីនេះប្រារព្ធឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំទីចាត់ ការឃោសនា-ព័ត៌មានអគ្គបញ្ជាការក្នុងពិធី បំពាក់ឋានន្តរស័ក្តិជូននាយទាហានថ្នាក់ ឧត្តមសេនីយ៍ចំណុះទីចាត់ការឃោសនា-ព័ត៌មាន លោកឧត្តមសេនីយ៍ត្រី សេង រតនៈ ត្រូវដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោ នាយករងទីចាត់ការឃោសនា-ព័ត៌មាន អគ្គបញ្ជាការខ.ភ.ម. ។
ក្នុងពិធីសំណេះសំណាលនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ខឹម សន នាយក ទីចាត់ការឃោសនា-ព័ត៌មានអគ្គបញ្ជាការ ខ.ភ.ម បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនមាតុភូមិក្នុង រយៈពេលកន្លងមកប្រកបដោយស្មារតី ឆន្ទៈមោះមុតក្នុងកិច្ចការពារបូរណភាពទឹកដីមានការសាមគ្គីឯកភាពគ្នាផ្ទែក្នុងបានល្អ សម្រេចភារកិច្ចជោគជ័យជូនជាតិ ។
លោកឧត្តមសេនីយ៍នាយកទីចាត់ការ ឃោសនា-ព័ត៌មានអគ្គបញ្ជាការខ.ភ.ម. បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏ជ្រះថ្លារបស់លោកឧត្តមសេនីយ៍ សេង រតនៈ ដែលកន្លងមកបានបរិច្ចាគធន ធានរបស់ខ្លួនចូលរួមអភិវឌ្ឍទំាងពុទ្ធ ចក្រនិងអាណាចក្រជូនសង្គមជាតិ។ ថ្ងៃនេះ លើកទី៣ហើយដែលលោកឧត្តមសេនីយ៍បានប្រគល់ឧបករណ៍សម្ភារព័ត៌មានវិទ្យា២គ្រឿងទៀតជូនដល់ទីចាត់ការរបស់ខ្លួន និងកងឯកភាពលេខ៩១១ យកទៅប្រើ ប្រាស់ក្នុងការគ្រប់គ្រងប្រព័ន្ធទិន្នន័យក្នុងកងឯកភាព ។ សន្តានចិត្តដ៏ប្រពៃនេះ បង្ហាញឲ្យឃើញកាន់តែច្បាស់លើទឹកចិត្ត កម្ររកសម្រាប់បុគ្គលទូទៅ ។
គួររំលឹកថា កាលពីអំឡុងឆ្នាំ២០១២ -២០១៣ លោកឧត្តមសេនីយ៍ សេង រតនៈ បានប្រគល់សម្ភារព័ត៌មានវិទ្យាចំនួន២ គ្រឿង២លើកជូនដល់ទីចាត់ការ បុគ្គលិក អគ្គបញ្ជាការ ខ.ភ.ម. ដែលមានតម្លៃជាង២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ៕ សុខដុម