ព័ត៌មានទាន់ហេតុការណ៍៖

ខូចចិត្តប្រពន្ធសុំលែងផឹកស្រាស្រវឹងធ្លាក់ទឹកព្រែកទន្លេវៃគោលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ ដោយសារតែខូចចិត្តនឹងប្រពន្ធសុំលែងជាងមួយឆ្នាំ បានផឹកស្រាស្រវឹងជោកស្ទើររាល់ថ្ងៃ ហើយ បានធ្លាក់ចូលក្នុងទឹកព្រែកទន្លេវៃគោ ក្បែរវត្តគយត្របែកបាត់មួយយប់ ទើបប្រទះឃើញសព កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង បង្កអោយមានកា់ភ្ញាក់ផ្អើលដល់អ្នកភូម និងសមត្ថកិច្ច ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា បុរសដែលលង់ទឹកស្លាប់មាន ឈ្មោះ បូ សំនឿន អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ខណៈមានប្រពន្ធឈ្មោះ សុខ រ័ត្ន អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានកូនក្នុងបន្ទុក៤នាក់ ។

តាមអ្នកភូមិបានអោយដឹងថា បុរសខាងលើមានវិបត្តិក្នុងគ្រួសារយ៉ាងធ្ងន់ ខណៈប្រពន្ធបានសុំលែងលះជាងមួយឆ្នាំ ដោយតាំងពីស្ត្រីជាប្រពន្ធចូលបម្រើការក្នុងរោងចក្រមកម្ល៉េះ ។

ប្រភពបន្តថា ក្រោយពីលែងលះ អ្នកភូមិតែងតែឃើញបុរសនេះផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃ ហើយបានមកដេកគ្រែជាប់ព្រែកទន្លេវៃគោ ក្បែរវត្តគយត្របែក ប៉ុន្តែអ្នកភូមិធ្វើដំណើរ ស្រាប់តែនាំគ្នាភ្ញាក់ផ្អើលថា បុរសនេះបានធ្លាក់ចូលទឹកបាត់ទៅហើយ ។ លុះព្រឹកឡើង ទើបអ្នកភូមិនិងសមត្ថកិច្ចចុះរាវឃើញ និងស្រង់សពមកកាន់ផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន

5 1 2 3 4


ចែករំលែក៖