ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ៖ មន្ត្រីកម្ពុជាប្រចាំនៅប្រទេសថៃបាននិងកំពុងតាមដានជាមួយ​អាជ្ញាធរថៃ​ជុំវិញការ​បាត់ខ្លួន​ពលករ​ខ្មែរ​ពេល​ចុះទូក​នេសាទនៅ​សមុទ្រ​ថៃ

ចែករំលែក៖

 

ភ្នំពេញ៖ មន្រ្តីអនុ​ព័ន្ធការងា​រអមស្ថា​នទូ​ត​កម្ពុជា​ប្រចាំ​

ប្រទេ​សថៃ បាននិ​ងកំពុង​សហការ​ជាមួយ​អាជ្ញា​ធរថៃ​

យ៉ា​ង​ជិត​ស្និទ្ធដើម្បី​ជួ​យសង្រ្គោះនិង​បន្ត​ស្វែង​រក​ពល​ករខ្មែ​រ​ដែ​ល​បានបា​ត់​ខ្លួនក្នុ​ងហេតុ​ការណ៍លិ​ចទូក​នេសាទ​មួយ​នៅ​សមុទ្រ ក្នុងខេ​ត្តត្រា​ត ប្រទេ​សថៃ។ នេះបើ​តាមកា​រលើ​ក​ឡើ​ងរប​ស់​លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្ដុះប​ណ្ដាល​វិជ្ជា​ជីវៈ នារ​សៀលថ្ងៃទី២០ ខែក​ក្កដា ឆ្នាំ​២​០២៦នេះ។

លោក ស៊ុន មេសា បានថ្លែងថា ទូកនេសាទ១គ្រឿងនេះ បានចា​ក​ចេញ​ទៅនេសាទ​នៅស​មុទ្រកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០២៦ ប៉ុន្ដែទូក​នេះបា​នបាត់កា​រទាក់ទ​ងជាមួ​យ​ម្ចាស់​ទូក និងអា​ជ្ញា​ធរនៅថ្ងៃ​ទី១០ ខែក​ក្កដាដោយ​មកដល់ពេលនេះសពពលរដ្ឋខ្មែរ ២រូប និងថៃ ១រូបត្រូវបានរកឃើញ។

លោកបញ្ជាក់​ថា៖​«រហូតមកដល់ពេលនេះក្រុមអ្នកជួយសង្រ្គោះ បានរកឃើញជនរងគ្រោះចំនួន ៣នាក់ក្នុង ចំណោម ៥នាក់ ដែលបាន​រងគ្រោះ​ក្នុង​ហេតុ​ការ​ណ៍លិច​ទូក​នេសាទ​នោះ។ ជ​នរងគ្រោះដែលរកឃើញទាំង ៣ នាក់នោះ មានបងប្អូនខ្មែរ ២នាក់ និងថៃម្នាក់ ហើយ​សាកសព​បងប្អូន​ខ្មែរ ​១នាក់ ត្រូវបា​នប្រ​គល់ជូនសា​ច់ញាតិដើម្បីធ្វើបុណ្យ ហើយសពម្នាក់ទៀតកំពុងតម្កល់នៅមន្ទីរពេទ្យដើម្បីរង់ចាំគ្រួសារមកទទួល»។

 អ្នកនាំពាក្យរូបនេះបន្ថែមថា៖«យើង កំពុងសហការ តាមដាន និងស្វែងរកខ្មែរពីរនាក់ទៀតដែលត្រូវបានគេជឿជាក់ថា បានបាត់បង់ជីវិត»។ 

ចំពោះករណីនេះ លោកស៊ុន មេសា អ្នកនាំពាក្យក្រសួង ការងារ បានសង្កត់ធ្ងន់ថា សុវត្ថិភាពរបស់បងប្អូន​យើងនៅ​ក្រៅប្រ​ទេ​ស គឺ​ជា​ការងារ​អាទិភា​ពដែលរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់៕


ចែករំលែក៖