ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្តរ៉េចង្កូតជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កដឹកបន្លែបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

 

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពេលបើកម៉ូតូសណ្តោងរុឺម៉កដឹកបន្លែយកទៅលក់ត្រូវរថយន្តម៉ាកកាមរីមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងរ៉េចង្កូតជ្រុលទៅបុកចំពីមុខពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាតឈានចូលទៅថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០២៦​ ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញម៉ូតូសណ្ដោងរុឺម៉កដឹកបន្លែមួយគ្រឿងបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើងលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងម៉ាក camry ពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ2Y-7267 បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅបញ្រ្ចាស់គ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងក៏រ៉េចង្កូតមកខាងឆ្វេងដៃចូលគន្លងផ្លូវជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កចំពីមុខពេញទំហឹងបណ្ដាលឲ្យអ្នកបើកបររុឺម៉ករងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែកអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន។ 

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោរចុះមកដល់រួចវាស់វែងយករថយន្តនិងម៉ូតូសណ្ដាងរម៉កទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖