ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចកាបូបដែលមានខ្សែកនិងលុយ១០០ដុល្លារ

ចែករំលែក៖

 

ភ្នំពេញ÷មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងនៅព្រឹកថ្ងៃទី២១ខែកក្កដានេះថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២១:៤០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១នាក់ពីករណីលួច(លួចយកកាបូបដៃពណ៌ខ្មៅចំនួន ០១ក្នុងកាបូបមានខ្សែកប្លាទីន១ខ្សែទម្ងន់ជី និងលុយដុល្លារចំនួន១០០$ (មួយរយដុល្លារសហរដ្ឋអាមេរិក) ស្រាវជ្រាវឃាត់នៅចំណុចហាងកាហ្វេ Nova Coffe មានទីតាំងផ្ទះលេខ៨៣ ផ្លូវលេខ១១៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី១  ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចហាងកាហ្វេ Nova Coffe មានទីតាំងផ្ទះលេខ៨៣ ផ្លូវលេខ១១៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី១  ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៧:៥៣នាទីព្រឹក ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភឿក គឹមស្រ៊ុយ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

 

វត្ថុតាងចាប់យកមាន៖

១-ម៉ូតូ០១គ្រឿងម៉ាក Honda PCX ពណ៍ស ស៊េរី2014 ពាក់ផ្លាកលេខ ភ្នំពេញ 1JG-2308 ដែលមានលេខតួ: JF -57-1015161 (ជារបស់ជនសង្ស័យជិះជាមធ្យោបាយ) , ទូរស័ព្ទដៃ០១គ្រឿងម៉ាក VIVO ពណ៌ស ប្រើស៊ីមកាតលេខ: 096 9798100 (ជារបស់ជនសង្ស័យ) និងលោហ:ធាតុពណ៍លឿងស្លេកចំនួន ០១ខ្សែ (ជារបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះលួចយកនៅថ្ងៃកើតហេតុ) ។

នគរបាលប្រាប់ថា ជនរងគ្រោះឈ្មោះ យ៉េក ប្រុសតូច ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី៤ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់មាន÷កាបូបដៃពណ៍ខ្មៅ១  និងប្រាក់ដុល្លារចំនួន១០០$ (មួយរយដុល្លារសហរដ្ឋអាមេរិក) ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕


ចែករំលែក៖