ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនមនុស្សប្រុសស្រី ១២នាក់ដែលបានជិះម៉ូតូលឿនៗក្នុងភូមិសាស្ត្រក្រុងស្វាយរៀង យកមក អប់រំ

ចែករំលែក៖

 

ខេត្តស្វាយរៀង:នគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនមនុស្សប្រុសស្រី ១២នាក់ដែលបានជិះម៉ូតូលឿនៗក្នុងភូមិសាស្ត្រក្រុងស្វាយរៀង យកមក អប់រំនិងហៅអាណាព្យាបាលមកធ្វើការធានា។

នគរបាលក្រុងស្វាយរៀង បានអោយដឹងថា កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ដើម្បីបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងចេញល្បាតក្នុងភូមិសាស្ត្រក្រុងស្វាយរៀង ខណៈពេលកំពុងល្បាតនោះ ក៏បានប្រទះឃើញមានក្មេងជិះម៉ូតូប្រដេញគ្នាក្នុងល្បឿនលឿនៗ និងបង្កការរំខានដល់ប្រជាពលរដ្ឋ ក៏បានបញ្ជាកម្លាំងអោយដេញតាមឃាត់បានមនុស្សប្រុសស្រីចំនួន ១២នាក់ ស្រី ០១នាក់ យកមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីធ្វើការសាកសួរ ព្រមទាំងបានដកហូតម៉ូតចំនួន ០៦គ្រឿង។ 

បច្ចុប្បន្ន ដោយមានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងមានការសម្របសម្រួលនីវិធីពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានអនុញ្ញាត្តិអោយសមត្ថកិច្ច ធ្វើកិច្ចសន្យាអប់រំ ណែរនាំ មិនអោយជិះម៉ូតូប្រដេញគ្នាតាមផ្លូវសាធារណៈក្នុងល្បឿនលឿនបែបនេះបន្តទៅទៀត និងបានហៅអាណាព្យាបាលមកធ្វើការធានា ដើម្បីយកទៅអប់រំបន្ត។


ចែករំលែក៖