ព័ត៌មានទាន់ហេតុការណ៍៖

យុវតីវ័យ១៧ឆ្នាំម្នាក់ខឹងម្ដាយស្ដីបន្ទោស​ ក៏ហៅកង់បីជិះមកលោតទឹកស្ពានកោះនរាបានសម្រេច

ចែករំលែក៖

 

    ភ្នំពេញ៖ ដោយសារតែខឹងម្តាយស្តីបន្ទោស​ យុវតីវ័យ១៧ឆ្នាំម្នាក់បានហៅកង់បីជិះពីផ្លូវចោមចៅ មកស្ពានកោះនរាលោតទឹកសម្លាប់ខ្លួនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០២៦ ស្ថិតនៅចំណុចលេីស្ពានកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    តាមសម្ដីស្ត្រីជាម្តាយយុវតីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុដោយរូបគាត់បានស្តីបន្ទោសឲ្យកូនតិចតួចក្រោយមកនាងក៏បានចេញពីផ្ទះបាត់ហើយមកហៅកង់បីជិះចេញពីផ្លូវវេងស្រេងឆ្ពោះទៅស្ពានកោះនរាតែម្តង ។ 

      បេីតាមម្ចាស់កង់បីបានឲ្យដឹងទៀតថា​ បន្ទាប់ពីរូបគាត់ជូនយុវតីរងគ្រោះមកដល់ក្នុងតំបន់កោះនរាភ្លាម នាងក៏បានឲ្យគាត់ដឹកនាងត្រឡប់ទៅផ្ទះវិញហើយបើកកាត់តាមស្ពានកោះនរាខណះពេលបើកឡើងដល់ពាក់កណ្តាលស្ពាន ស្រាប់តែយុវតីខាងលើលោតចេញពីក្នុងកង់បីហើយហក់ចូលទៅក្នុងទន្លេលិចបាត់ទៅក្រោមតែម្តងទៅបន្សល់ទុកនៅស្បែកជើង១គូរនិងទូរស័ព្ទមួយគ្រឿង។

    ក្រោយកើតហេតុ​ ក្រុមគ្រួសារជនរងគ្រោះមកដល់​ និងយកសម្ភារៈរបស់យុវតីរងគ្រោះដែលមានស្បែកជើងនិងទូរស័ព្ទមួយគ្រឿងទៅរក្សាទុក​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖