ខេត្តស្វាយរៀង:នគរបាលលខេត្តស្វាយរៀង ឃាត់ខ្លួនក្រុមជនសង្ស័យ ១៣នាក់ ដែលបានប្រព្រឹត្តិបទល្មើសលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) នៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត។
យោងតាមនគរបាលខេត្តបានអោយដឹងថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៣ និង១៩នាទីរំលងអាធ្រាត្រ សមត្ថកិច្ចនគរបាល បានទទួលពត៌មានថា នៅលេីនៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត មានក្រុមជនសង្ស័យ ០១ក្រុម មានគ្នាប្រហែល ជាង ១០នាក់ ជិះម៉ូតូប្រហែល ១០គ្រឿង បានធ្វេីសកម្មភាពយកកាំបិតកាប់ទៅលេីជនរងគ្រោះ ០១នាក់ មានឈ្មោះ ថៃ ដារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ពេលកំពុងជិះម៉ូតូ រួចយកម៉ូតូទៅបាត់ ប៉ុន្តែមិនបណ្ដាលឲ្យរងរបួសនោះទេ។
ក្រោយពីបានទទួលព័ត៌មានរួចមក ដោយអនុវត្តនតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានចាត់ចែងតាំង លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត ចុះស្រាវជ្រាវស៊េីបអង្កេត ដល់កន្លែងកើតហេតុ ដោយត្រួតពិនិត្យ ស្រាវជ្រាវតាមរយៈ កាមេរ៉ាសុវត្ថិភាព ឈានដល់កំណត់មុខសញ្ញា និងឃាត់ខ្លួនក្រុមជនសង្ស័យ និងអ្នកទទួលផលចោរកម្ម ជាបន្តបន្ទាប់ ចំនួន ១៣នាក់ ស្រី ០១នាក់ និងបានដកហូតវត្ថុតាងរួមមាន
ម៉ូតូ ០៤គ្រឿងដាវ ០១ដេីមកាំបិត ០២ដេីម។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ផងដែរ។

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច