ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៤គ្រាប់នៅក្នុងបរិវេណវត្ត

ចែករំលែក៖

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋប្រទះ ឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៤គ្រាប់មាន៣ប្រភេទផ្សេងគ្នា នៅក្នុងបរិវេណវត្ត ហើយបានរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះទៅយកមករក្សាទុកនៅ អធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ ដើម្បីឲ្យមន្ត្រី ជំនាញកម្ទេចចោល ។

ករណីប្រជាពលរដ្ឋប្រទះឃើញគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវត្តកោះ សត្ថារាម ស្ថិតក្នុងភូមិចិនកោះ ឃុំគគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកកៀនស្វាយបាន ឲ្យដឹងថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់ខាងលើនេះមាន៣ប្រភេទផ្សេងៗ គ្នា គឺគ្រាប់ត្បាល់៨១ ចំនួន១គ្រាប់ គ្រាប់ M៧៩ ចំនួន២គ្រាប់ និងគ្រាប់បែកដៃ M៦៧ ចំនួន១គ្រាប់ ។

មន្ត្រីដដែលបានបញ្ជាក់ថា គ្រាប់យុទ្ធ ភណ្ឌមិនទាន់ផ្ទុះ៤គ្រាប់ដែលមាន៣ប្រភេទនេះ គឺសេសសល់តាំងពីសម័យសង្រ្គាម មកម៉្លេះរហូតមកដល់ពេលនេះវានៅ មានគុណភាពនៅឡើយ ។ ដូច្នេះប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅពេល ដែលប្រទះឃើញគ្រាប់គួរតែរាយកាណ៍ទៅសមត្ថកិច្ច ដើម្បីចៀសវាង កើតមានគ្រោះថ្នាក់ជាយថាហេតុ ៕ សហការី

1 2


ចែករំលែក៖