ព័ត៌មានទាន់ហេតុការណ៍៖

ជំនាញរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបង្ក្រាបបទល្មើសជលផល ១ករណី នៅក្នុងភូមិសាស្រ្តស្រុកកងមាស

ចែករំលែក៖

 

ខេត្តកំពង់ចាម÷នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ១ករណី នៅក្នុងភូមិសាស្រ្តស្រុកកងមាស ខេត្តកំពង់ចាម ។

បើតាម លោក លី ស្រី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម ឲ្យដឹងថា នាថ្ងៃនេះ ក្រុមចម្រុះ បានចុះល្បាតតាមដងទន្លេមេគង្គ នៅក្នុងភូមិសាស្ត្រស្រុកកងមាស ។ ជាមួយនោះ ក្រុមការងារបាន ប្រទះឃើញ រុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ រួមមាន ៖ ឧបករណ៍លូស្បៃមុងចំនួន ១១មាត់ របាំងស្បៃមុងប្រវែង ២១០ម៉ែត្រ បង្គោលចម្រឹងចំនួន ១២០ដើម ។ ក្នុងនោះដែរ មន្ត្រីជំនាញ ក៏បានចាក់លែងកូនត្រីចម្រុះទម្ងន់ ៦គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ផងដែរ ៕


ចែករំលែក៖