ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ បេីកបុករះម៉ូតូនិងជញ្ជាំងផ្ទះប្រជាពលរដ្ឋរងរបួសធ្ងន់៤នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ

ចែករំលែក៖

 

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តម៉ាកISUZU D-MAX រេចង្កូតទៅបុកម៉ូតូដែលជិះបញ្ច្រាសទិសគ្នាបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់ហេីយរថយន្តបន្តទៅបុកជញ្ជាំងផ្ទះបងប្អូនប្រជាពលរដ្ឋរងការខូចខាត។ ជនរងគ្រោះត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ភូមិទួលកី  សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះទី១មានឈ្មោះ ខិម សុខេម ភេទប្រុស អាយុ២៥ឆ្នាំ រងរបួស ជើងខាងឆ្វេង និងដៃខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិចំបក់ប្រាសាទ ឃុំ ក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះទី២មានឈ្មោះ វ៉ាត សុយ៉ាត  ភេទប្រុស អាយុ១៩ឆ្នាំ រងរបួស នៅលើផ្ទៃមុខ និងចុកក្រលៀន មានអាសយដ្ឋាននៅ ភូមិ ចំបក់ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូ២គ្រឿងមានគ្នា៤ជិះធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងចេញពីម្តងវត្តជន្លង់ម្លូឆ្ពៅទៅផ្លូវជាតិលេខ៣ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ISUZU D-MAX ពណ៌ស ពាក់ ផ្លាក លេខ ភ្នំពេញ 2BL-2338 បេីកលឿនរេចង្កូតទៅបុករះម៉ូតូទាំង២គ្រឿងនិងកិនអូសមួយគ្រឿងជាក់ក្រោមរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់៤នាក់ ហេីយរថយន្តបន្តបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាត។ 

ក្រោយកេីតហេតុជនរងគ្រោះ២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែកជនរងគ្រោះ០២នាក់ទៀតខាងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងជួយយកបញ្ជូនទៅមន្ទីរពេទ្យ។

ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក ទៅ រក្សា ទុក រង់ ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ៕ដោយ៖សុខាសែនជ័យ

 


ចែករំលែក៖