ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ត​ឆ្លងកាត់​អូរ ពេល​ទឹក​កំពុងជន់​ហូរគួច​​ធ្លាក់​ពីលើ​ស្ពាន ឆក់យកជីវិតបុរសម្នាក់​

ចែករំលែក៖

ខេត្តក្រចេះ ៖ ប្រភពបឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១២ និង៣០នាទី​​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ចំ ណុ​ច​អូរ​ស្វី​ស ភូមិ​អូរ​ព្រះ ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ មាន​​ករណី​រថយន្ត​១​គ្រឿង​បាន​បើ​ក​ឆ្លងកាត់​អូរ ដែល​ទឹក​កំពង់​ជន់​ហូរ បណ្តាល​ឲ្យ​គួ​ច​ធ្លាក់​ពី​លើ​​ស្ពាន បាត់បង់​អាយុជីវិត​មនុស្ស​ម្នាក់​នៅ​ក្នុង​រថយន្ត​។

ជន​រង​គ្រោះ​មានឈ្មោះ ជា កុសល់ ភេទ​ប្រុស អាយុ​៤៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោត​ជុំ ឃុំ​ត្នោត​ជុំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។

​ក្រោយ​កើតហេតុ ដោយ​មានការ​ដឹកនាំ​បញ្ជា​ពី​លោក​ឧត្តម​សេនី​យ៍​ទោ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ សមត្ត​កិច្ច នគរបាល​ជំនាញ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ និង​បាន​ជួយ​ស្រង់​ជន​រង​គ្រោះ ព្រមទាំង​បាន​ទាញ​យក​រថយន្ត​ចេញពី​ក្នុង​ទឹកអូរ រួច​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕


ចែករំលែក៖