ខេត្តកំពង់ស្ពឺ៖ ក្រុមមការងារជំនាញក្រសួងបរិស្ថាន ធ្វើការចុះត្រួតពិនិត្យជាបន្ទាន់ ករណីមានអគ្គិភ័យរបស់រោងចក្រកឬច្នៃថ្មពិល ក្នុងខេត្តកំពង់ស្ពឺ។ ក្នុងថ្ងៃទី៣០ ខែកក្កដា នេះ មន្រ្តីជំនាញនឹងនាំយកឧបករណ៍តេស្តគុណភាពខ្យល់ និងត្រួតពិនិត្យសាធាតុគ្រោះថ្នាក់ទៅជាមួយ ដើម្បីត្រួតពិនិត្យនិងចាត់វិធានការទប់ស្កាត់ករណីមានការបំពុល ប៉ះពាល់ដល់បរិស្ថាននិងសុខភាពសាធារណៈ។
សូមបញ្ជាក់ថា សេចក្តីរាយការណ៍បានបញ្ជូនមកក្រសួងជំនាញ ករណីកើតឡើងភ្លើងឆេះរោងចក្រកែច្នៃលោហៈធាតុផ្សេងៗ ដូចជាថ្មពិលចាស់ៗ ឈ្មោះ ស៊ីនសេងសេង មេថល មេធីរៀល អ៊ិនដាស្រ្ទៀល ផាក ឯ.ក ជាកម្មសិទ្ធិរបស់ជនជាតិចិន ឈ្មោះZHANG JINGCHUAN កាលពីវេលាម៉ោង០១៖ ១០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
យោងតាមសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន រហូតមកទល់ពេលនេះ ផ្សែងនៅបន្តហុយចេញពីទីតាំងរោងចក្រ៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច