ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកសិកម្មជំរុញការស្តារដំណាំស្រូវដែល ខូចខាតដោយទឹកជំនន់

ចែករំលែក៖

ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជំរុញឲ្យមន្ទីរកសិកម្មគ្រប់បណ្តាខេត្តត្រៀមពូជស្រូវសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះរាំងស្ងួតនិងទឹកជំនន់ ក្នុងគោលបំណងស្តារឡើងវិញចំពោះដំណាំស្រូវដែលបានខូចខាតពីគ្រោះធម្មជាតិ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិ កម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា គ្រប់មន្ទីរទាំងអស់ត្រូវតែរក្សាពូជស្រូវទុកដើម្បីជួយអន្តរាគមន៍ដល់ប្រជាជនដែលប្រឈមនឹងគ្រោះទឹកជំនន់និង រាំងស្ងួតព្រមទាំងជំរុញមន្ទីរកសិកម្មស្វែង រកទីតាំងសម្រាប់ធ្វើជាថ្នាលសំណាបរួម ដើម្បីជួយដល់ប្រជាកសិករ។

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចេញប្រកាសស្តីពីការចាត់វិធានការ ជំរុញការស្តារឡើងវិញការខូចខាតដោយគ្រោះទឹកជំនន់ទឹកភ្លៀងរដូវវស្សាឆ្នាំ២០១៦ ក្នុងគោលបំណងធានាសន្តិសុខស្បៀង និងឈានទៅសម្រេចបានគោលនយោ បាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រាជរដ្ឋាភិបាល។

យោងតាមរបាយការណ៍ក្រសួងកសិ កម្មបង្ហាញថាមកទល់នឹងពេលនេះការដកស្ទូងនិងព្រោះសម្រេចបានចំនួន២,៥៩លានហិកតាស្មើនឹង១០៤ភាគរយ នៃផែន ការ២,៤៧លានហិកតា លើសឆ្នាំមុនជាង ៤ម៉ឺន៨ពាន់ហិកតា។

ខេត្តចំនួន២៤ត្រូវបានបញ្ចប់ការងារដាំដុះដំណាំស្រូវវស្សាអស់ហើយ។ រីឯដំណាំ រួមផ្សំនិងដំណាំឧស្សាហកម្មផ្សេងៗទៀតក៏អនុវត្តបានតាមផែនការផងដែរ។

ទោះជាយ៉ាងណាដំណាំស្រូវរដូវវស្សានៅតាមបណ្តាខេត្តមួយចំនួនក៏ត្រូវបានរងនូវគ្រោះធម្មជាតិបង្កឡើងដោយទឹកជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ពីប៉ែកខាងលើដែល គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បានបង្កការប៉ះពាល់លើផ្ទៃដីសន្ទូងនិងស្រូវ ពង្រោះចំនួន១៧៥៧១ហិកតាក្នុងនោះ ខូចខាតចំនួន៣១៨៦ហិកតា៕ ហេង សូរិយា

 

image1


ចែករំលែក៖