ព័ត៌មានទាន់ហេតុការណ៍៖

នាវាកងទ័ពជើងទឹកអូស្ត្រាលីចូលចតនៅ​កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នាវាកងទ័ពជើងទឹកអូស្ត្រាលី១គ្រឿងមានឈ្មោះ HMAS WARRAMUNGA បានចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាពកាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៦ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៥ថ្ងៃចាប់ពីថ្ងៃ ទី២៧ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។

ក្នុងការចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុមានការទទួលស្វាគមន៍ពីនាយ នាយរង កងទ័ពជើងទឹកមូលដ្ឋាន សមុទ្ររាមដឹកនាំដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ព ជើងទឹកមូលដ្ឋានសមុទ្ររាម។

លោកឧត្តមនាវីទោ រស់ វាសនា មានប្រសាសន៍ស្វាគមន៍ចំពោះមេបញ្ជាការនាវានិង ក្រុមនាវិក កងទ័ពជើង ទឹកអូស្ត្រាលី ដែលបានចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុនាពេលនេះដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ពជើងទឹក នៃប្រទេសទាំងឲ្យកាន់តែរឹងមាំថែមទៀត។

លោកវរនាវីទោ Dugald Clelland មេបញ្ជាការនាវាកងទ័ពជើងទឹកអូស្ត្រាលី បានថ្លែងអំណរគុណចំពោះការស្វាគមន៍ របស់កងទ័ពជើងទឹកកម្ពុជា អាជ្ញាធរខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ខេត្តព្រះសីហនុធ្វើ ឱ្យក្រុមនាវិកអូស្ត្រាលីនាពេលនេះទទួលបានសុវត្ថិភាព ហើយការចូលចតរបស់ នាវាកងទ័ពជើងទឹកអូស្ត្រាលីក្នុងគោល បំណងបង្កើននូវចំណងមិត្តភាពសាមគ្គីភាព រវាងប្រទេសអូស្ត្រាលីនឹងកម្ពុជា។

ក្រុមនាវិកនឹងជួយក្នុងគម្រោងប្រតិបត្តិការការពាររួមមានផ្តល់ការគាំទ្រដល់មូល ដ្ឋានកងទ័ពជើងទឹកសមុទ្ររាមនិងមាន ការបណ្តុះបណ្តាលភាសាបរទេសនិងជួយ ដល់ការងារសហគមន៍ជាដើម។

កាលពីប៉ុន្មានឆ្នាំមុននាវា HMAS WAR RAMUNGA ក៏បានចូលចតនៅកម្ពុជាដែលបានចូលរួមសកម្មភាពកីឡាជាមួយក្រុមនាវិកកងទ័ពជើងទឹកកម្ពុជាផងដែរ។

នាវាកងទ័ពជើងទឹកអូស្ត្រាលីមានឈ្មោះ HMAS WARRAMUNGA មានបណ្តោយ១១២ម៉ែត្រ ទទឹង១៤.៨ ម៉ែត្រ ជម្រៅទឹក៦.២ម៉ែត្រ ទម្ងន់ផ្ទុក ៣៩០០តោន មាននាវិកសរុបចំនួន១៦៦ នាក់ នាយទាហាន២៥នាក់។

នាវា HMAS WARRAMUNGA ជានា វាចម្បាំងប្រភេទប្រយុទ្ធរយៈចម្ងាយឆ្ងាយ សម្រាប់ការពារដែនអាកាសនៅលើផ្ទៃទឹក និង ក្រោមទឹកជានាវាសម្រាប់ឃ្លាំមើល ឈ្លបយកការណ៍ និងមានផ្ទុកឧទ្ធម្ភាគចក្រ MH- 60R មានមុខងារជាច្រើន ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនាវាមុជទឹកនៅលើផ្ទៃទឹកនិងការរុករកព្រមទាំងមានសមត្ថភាពជួយសង្គ្រោះឬជម្លៀសជនរងគ្រោះជាដើម។

សូមបញ្ជាក់ថាការស្នាក់នៅលើទឹកដី ព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូកងទ័ពជើងទឹកអូស្ត្រាលីមានគោលបំណងចូលជួបសម្តែងការគួរសមជាមួយលោកអភិបាលខេត្តព្រះសីហនុមេបញ្ជាការមូលដ្ឋានសមុទ្ររាមនិងមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជាច្រើនរូបទៀត៕ សហការី

n-v-3 n-v-2


ចែករំលែក៖