ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបជនសង្ស័យពាន់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ប្លន់) ចំនួន២ករណី

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបើកការស្រាវជ្រាវភ្លាមៗ ក្រោយទទួលព័ត៌មានអំពីករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) ចំនួន២ករណី ដែលកើតឡើងនៅសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ 

តាមការស្រាវជ្រាវ សមត្ថកិច្ចបានរកឃើញថា ករណីទាំងពីរបង្កឡើងដោយក្រុមជនសង្ស័យតែមួយ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៣នាក់ និងឆែកឆេរទីតាំងលាក់ខ្លួនចំនួន២កន្លែង ដោយដកហូតបានអាវុធខ្លី១ដើម គ្រាប់កាំភ្លើង សារធាតុសង្ស័យជាគ្រឿងញៀន ព្រមទាំងសម្ភារពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស និងវត្ថុតាងមួយចំនួនទៀត ។ 

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ កំពុងស្ថិតក្រោមការសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


ចែករំលែក៖