ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាជ្រុលទៅបុករថយន្តស៊េរីទំនើបកំពុងបត់ឆ្លងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ យុវជន៣នាក់បានរងរបួសស្រាល​ ក្រោយពេលជិះម៉ូតូម៉ាក HONG DA SCOOPY ឌុបគ្នាជ្រុលទៅបុករថយន្តម៉ាកFOR THING បើកបត់ឆ្លងផ្លូវចំពាក់កណ្តាលចំហៀងខាងស្តាំយ៉ាងពេញទំហឹង​ កាលពីវេលាម៉ោង១១:២០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតគេឃើញរថយន្តម៉ាក FOR THINGពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2-BS 8089 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច​ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបួងចង្កូតបត់ឆ្វេងឆ្ពោះមកផ្លូវ 259វិញខណៈពេលបើកបត់ដល់ពាក់កណ្ដាលផ្លូវស្រាប់តែគេឃើញមាន យុវជន៣នាក់ជិះម៉ូតូ១គ្រឿងម៉ាក HONG DA SCOOPY ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1LT-9855  ឌុបគ្នាធ្វើដំណើរទិសដៅបញ្រ្ចាស់គ្នាពីលិចទៅកើតក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តចំហៀងខាងស្តាំយ៉ាងពេញទំហឹងធ្វេីឲ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ​ តែយុវជនទាំង៣នាក់ជាម្ចាស់ម៉ូតូនិងរួមដំណេីររងរបួសស្រាល​ប៉ុណ្ណោះ​ ។ 

    បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំភាគីសងខាងដោះស្រាយមាសនៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖