ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបមួយគ្រឿងបើកបុកបង្គោលភ្លើងបាក់មួយដើមរុញផ្ទប់និងរង្វង់មូល​ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ នារីម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងបោះមួយយ៉ាងលឿនក៏រ៉េចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម​ និងរុញទៅផ្ទុប់រង្វង់មូលបណ្ដាលឲ្យរថយន្តខូចខាតយ៉ាងដំណំ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៧​ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ អូស៊ីអាយស៊ី ក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតគេឃើញរថយន្តស៊េរីទំនើប​ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2CE-5669 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវអូស៊ីអាយស៊ីទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនលឿន​ លុះពេលបើកមកដល់ចំណុចកើតហេតុខ្វះការប្រុងប្រយ័ត្នក៏រ៉រចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម រួចបន្តទៅបុកផ្ទប់និងរង្វង់មូលទេីបទៅមុខលែងរួច​ និងរងការខូចខាតយ៉ងដំណំ  សំណាងល្អដែរមិនមានគ្រោះថ្នាក់ដល់មនុស្ស​ ។ 

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន​ រង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖