ភ្នំពេញ: ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូមួយគ្រឿងពីយុវជនម្នាក់បានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល ខណៈជនរងគ្រោះខំរត់ដេញតាមពីក្រោយតែមិនទាន់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅតាមបណ្ដោយផ្លូវបេតុង ច្រកចូលសាលា វ៉េសខេម កែងនឹងផ្លូវជាតិលេខ៣ ដែលស្ថិតនៅក្នុងភូមិក្រាំងទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅវេលាម៉ោង ៨ និង ៣៧ នាទីយប់ថ្ងៃទី៨ ខែសីហាឆ្នាំ ២០២៦
យោងតាមប្រភពព័ត៌មានបឋមពីមិត្តភក្កិជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុជនរងគ្រោះបានជិះម៉ូតូហុងដាឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ ២០២៦ មិនទាន់មានស្លាកលេខម៉ូតូបង់រំលស់ បានចេញពីបន្ទប់ជួលគោលបំណងទៅទិញអីញ៉ាំ ខណះជិះមកដល់កន្លែងកើតហេតុខាលើស្រាប់តែលេខមុខជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងស៊េរីឆ្នាំ២០១៥ មិនចាំស្លាកលេខបានធ្វើសកម្មភាពធាក់ទៅលើជនរងគ្រោះបណ្តាលឲ្យដួលរួចបានលើកយម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលខណៈជនរងគ្រោះងើបឡើងក៏រត់ដេញតាមពីក្រោយតែតាមមិនទាន់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមិនចុះមកដល់បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីសមត្ថកិច្ចធ្វើការស្រាវរងជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ ដោយ៖ សីហា សែនសុខ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច